ភ្នំពេញ៖មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះហត្ថលេខាជាមួយអង្គការ NPA សម្រាប់ស្រាវជ្រាវ និងការបោសម្អាតសំណល់យុទ្ធភណ្ឌពីង្រ្គាមក្នុងខេត្តបន្ទាយមានជ័យថវិការចំនួនសរុបជាង ២៥ម៉ឺនដុល្លារអាម៉េរិក។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅរវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោក Rune Kristian Dale-Andresen នាយកប្រចាំប្រទេសនៃអង្គការ NPA។
សូមបញ្ជាក់ថា គម្រោងបោសសម្អាតមីនមនុស្សធម៌ តាមបណ្តោយព្រំដែនកម្ពុជា-ថៃខាងលើនេះ បានចាប់ផ្ដើមកិច្ចប្រតិបត្តិការតាំងពីឆ្នាំ២០២០មកម្លេះ គិតមកដល់ត្រឹមឆ្នាំ២០២២នេះ គម្រោងនេះមានរយៈពេលឆ្នាំ៣មកហើយ ដោយមាន៤ ដំណាក់ គឺ៖ដំណាក់កាលទី១ មានរយៈពេល៤ខែ ចាប់ពី ខែមីនា ដល់ខែមិថុនា ឆ្នាំ២០២០, ដំណាក់កាលទី២ មានរយៈពេល២ខែ ចាប់ពី ខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២១, ដំណាក់កាលទី៣ មានរយៈពេល១ខែ ចាប់ពីថ្ងៃទី០១ខែមករា ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ និងដំណាក់កាលទី៤ មានរយៈពេល៦ខែ ចាប់ពីខែកុម្ភៈ ដល់ ខែកក្កដា ឆ្នាំ២០២២៕





