ចិន ៖ ទូរទស្សន៍រដ្ឋ CCTV រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា បន្ទប់សង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យធំៗក្នុងទីក្រុង ២របស់ខេត្តភាគកណ្តាលហ៊ូប៉ី ប្រទេសចិន ពេញណែនដោយអ្នកជំងឺ ស្របពេលកញ្រ្ជោលឡើងរលកឆ្លងជំងឺ COVID-19 ។CCTV រាយការណ៍ថា ក្រុមបុគ្គលិកសុខាភិបាលនៅទីក្រុង Wuhan និងទីក្រុង Yichang កំពុងព្យាបាលអ្នកជំងឺដែលត្រូវការអុកស៊ីសែន និងការថតសួត ខណៈដែលមន្ទីរពេទ្យ បង្កើនសមត្ថភាពព្យាបាលអ្នកជំងឺរបស់ពួកគេ ៕

