ចិន ៖ ចិនបានរាយការណ៍ផ្លូវការករណីស្លាប់ថ្មីម្នាក់ដោយសារជំងឺ COVID-19កាលពីថ្ងៃពុធ ពោលគឺធ្លាក់ចុះពីករណីស្លាប់ ៣នាក់កាលពីថ្ងៃអង្គារ ប៉ុន្តែរដ្ឋាភិបាលបរទេស និងក្រុមអ្នកជំនាញជំងឺរាតត្បាត មានជំនឿថា ចំនួនមនុស្សស្លាប់ អាចនឹងខ្ពស់ជាងនេះច្រើន ហើយមនុស្សជាង ១លាននាក់ អាចនឹងស្លាប់នៅឆ្នាំក្រោយ ។ ក្រោយដាក់ចេញវិធានការបិទខ្ទប់ជំងឺ COVID-19ដ៏តឹងរឹងបំផុតនៅលើពិភពលោកអស់រយៈពេល ៣ឆ្នាំ ចិនបានផ្លាស់ប្តូរទិសដៅទប់ស្កាត់វីរុសក្នុងខែនេះ ដើម្បីឆ្ពោះទៅរកការរៀនរស់ជាមួយជំងឺ COVID-19 ទុកឲ្យប្រព័ន្ធសុខភាពដ៏ផុយស្រួយរបស់ពួកគេ លើសសមត្ថភាព ៕

