រុស្ស៊ី ៖ លោក Dmytro Poddubniy គឺជាសមាជិកក្រុមប្រឹក្សាទីក្រុង Kherson បានិយាយថា ទីក្រុងមួយនេះ ស្ថិតនៅក្នុងចំណោមទីក្រុងដ៏គ្រោះថ្នាក់បំផុតនាពេលបច្ចុប្បន្ន ដោយសាររងការវាយប្រហារពីកងកម្លាំងរុស្ស៊ី ខណៈពេលដែលឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកស្រី Iryna Vereshchuk និយាយថា សត្រូវមិនបញ្ឈប់ការផ្លោងគ្រាប់កាំភ្លើងធំនោះឡើយ។ កាលពីខែវិច្ឆិកាកន្លងទៅ កងកម្លាំងអ៊ុយក្រែន ដណ្តើមបានការគ្រប់គ្រងមកវិញតំបន់ភាគខាងត្បូង Kherson ក្រោយរុស្ស៊ីកាន់កាប់អស់រយៈពេលជាច្រើនខែ ៕

