មីយ៉ាន់ម៉ា ៖ យោងតាមការអះអាងរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ(NUG)ដែលជាក្រុមប្រឆាំងនិរទេសនៅមីយ៉ាន់ម៉ា បានឲ្យដឹងថា របបសឹកមីយ៉ាន់ម៉ា បានសម្លាប់កុមារ ១៦៥នាក់ក្នុងឆ្នាំ ២០២២ ។ យោងតាមទិន្នន័យរបស់ពួកគេ បានបង្ហាញថា កុមារច្រើនជាង ៧៨ភាគរយបានស្លាប់ក្នុងកណ្តាប់ដៃយោធាក្នុងឆ្នាំ ២០២២ បើប្រៀបធៀបនឹងឆ្នាំ ២០២១ ។ លោក Thomas Kean គឺជាទីប្រឹក្សាជាន់ខ្ពស់មួយរូបលើមីយ៉ាន់ម៉ា របស់អង្គការក្រុមវិបត្តិអន្តរជាតិ និយាយថា តួលេខរបស់ NUG ទំនងគួរឲ្យជឿជាក់ ពីព្រោះថារាល់សេចក្តីរាយការណ៍របស់ពួកគេតែងតែភ្ជាប់មកជាមួយនូវភស្តុតាង ៕

