ស្នាដៃ​មិនអាច​បំភ្លេចបាន​របស់លោក Pele ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់

2022/12/30 05:56:15 pm        73

​បាល់ទាត់៖ ​វីរបុរស​ប្រេ​ស៊ី​ល​លោក Pele ដែល​បានទទួល​មរណភាព​ក្នុង​វ័យ ៨២​ឆ្នាំ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ត្រូវបាន​គេ​ចាត់ទុកថា​ជា​កំពូល​កីឡាករ​បាល់ទាត់​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។

​​លោក Pele បាន​ស៊ុត​បញ្ចូល​ទី​សរុប ១២៨១គ្រាប់ក្នុងការ​បង្ហាញខ្លួន ១៣៦៣ប្រកួត​កាន់​កំណត់​ត្រា​ពិភពលោក និង​ឈ្នះ​ពាន​សំខាន់ៗ​ជាច្រើន​ក្នុង​អាជីព ២១ឆ្នាំ​ជា​កីឡាករ​បាល់ទាត់​។ Pele បាន​ចាប់ផ្តើម​លេង​បាល់​ក្នុង​ក្រុមយុវជន Bauru FC នៅ​រដ្ឋ Sao Paulo ប្រេ​ស៊ី​ល មុនពេល​ផ្លាស់​មកកាន់​ក្រុមយុវជន Santos ហើយក៏​មិន​ចំណាយពេល​យូរ​ដែរ​ក្នុង​ការឡើង​មកលេង​ក្រុម​ធំ​ក្នុង​វ័យ ១៥ឆ្នាំ​នៅ​ថ្ងៃទី៧ ខែកញ្ញា ​ឆ្នាំ១៩៥៦ និង​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​បំផុត​ក្នុង​អាជីព​នៅពេល​យកឈ្នះ Corinthians Santo Andre ៧-១​។ ​​ជាមួយ​ក្លិប​អាជីព Santos លោក Pele បាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក Copa Libertadores ដែលជា​ពាន​ដូចគ្នា​នឹង UEFA Champions League នៅ​អឺរ៉ុបក្នុងឆ្នាំ១៩៦២ និង ១៩៦៣។ ​​ជាមួយគ្នា​នោះដែរ​លោក Pele ក៏បាន​ជួយ​ក្រុម Santos ឈ្នះ​ពាន​លី​គ​កំពូល​ប្រេ​ស៊ី​ល​សរុប ៦លើក, Intercontinental Cup ២លើក, Intercontinental Supercup ១លើក, Campeonato Paulista ១០លើក និង Torneio Rio-Sao Paulo ៤លើក​។

​​បន្ទាប់ពី​ចាកចេញ​ពី Santos នៅ​ឆ្នាំ១៩៧៤ លោក Pele ក៏បាន​សំរេចចិត្ត​ផ្លាស់​ទៅ​ក្លិប​អាមេរិក New York Cosmos នៅ​ឆ្នាំ១៩៧៥ ហើយក៏​បន្ត​ឈ្នះ​ជើងឯក ២លើក​ទៀត​នៅ​លី​គ​អាមេរិក​។ ​​ស្នាដៃ​ដែល​មិនអាច​បំភ្លេចបាន​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់លោក Pele នោះ​គឺ​លោក​បាន​ជួយ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឈ្នះ​ពាន​ជើងឯក​ពិភព​លោក ៣លើក​នៅ​ឆ្នាំ១៩៥៨ ១៩៦២ និង ១៩៧០​។ ​​Edson Arantes do Nascimento ដែល​គេ​ស្គាល់​ថា Pele បាន​ជួយ​ប្រេ​ស៊ី​ល​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក​នៅ ១៩៥៨ នៅ​ប្រទេស​ស៊ុយអែត​នៅក្នុង​វ័យ ១៧ឆ្នាំ​ប៉ុណ្ណោះ​។ ​​លោក​បាន​ស៊ុត​បញ្ចូល​ទី ១គ្រាប់​ក្នុង​ជ័យជំនះ​លើ​វែ​ល ១-០ នៅ​វគ្គ ៨ក្រុម​ចុងក្រោយ ស៊ុត​បញ្ចូល​ទី ៣គ្រាប់​ទល់នឹង​បារាំង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ស៊ុត​បញ្ចូល​ទី ២គ្រាប់​ទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ជ័យជំនះ ៥-២ លើ​ម្ចាស់ផ្ទះ​ស៊ុយអែត​។

​​ឆ្នាំ១៩៦២ ប្រេ​ស៊ី​ល​ក្លាយជា​ប្រទេស​ដំបូង​ដែល​អាច​ការពារ​តំណែង​ជើងឯក​បាល់ទាត់​ពិភពលោក​បាន ​ខណៈ​លោក Pele នៅតែ​ជា​សមាជិក​សំខាន់​ដែល​រួមចំណែក​ឱ្យ​ប្រេ​ស៊ី​ល​ឈ្នះ​ជើងឯក​នៅពេលនោះ​។ ​​ឆ្នាំ១៩៧០ បាល់ទាត់​ពិភព​លោក​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​កលោក Pele បាន​ស៊ុត​បញ្ចូល​ទី ១​គ្រាប់​ក្នុង​ជ័យជំនះ ៤-១ លើ​អ៊ីតាលី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​សរុប​អាជីព​ជាមួយ​ក្រុម​ជម្រើសជាតិ​ពី​ឆ្នាំ១៩៥៧ ដល់ ១៩៧១ លោក Pele បង្ហាញខ្លួន​បាន ៩២លើក​រកបាន ៧៧គ្រាប់ ក្នុងនោះ​មាន ១២គ្រាប់​នៅក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​សរុប ៤លើក​ដែល​លោក​បាន​ចូលរួម​។ ​​នេះ​ជា​ស្នាដៃ​ដែល​លោក​បាន​ជួយ​ក្លិប​អាជីព និង​ក្រុម​ជម្រើសជាតិ​ដែល​ធ្វើឱ្យ​គ្រប់គ្នា​មិនអាច​បំភ្លេចបាន ជាពិសេស​គឺ​ការ​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក​ដល់​ទៅ ៣លើក​។ ​ចំណែក​ស្នាដៃ​ឯកជន​របស់លោក Pele វិញ​ច្រើន​រាប់មិនអស់​ឡើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        85
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        402
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        489

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm