បុគ្គល​បាល់ទាត់​សំខាន់ៗ​នៅលើ​ពិភពលោក​ផ្ញើ​សារ​រំលែក​ទុក្ខ​មរណភាព​របស់លោក Pele

2022/12/30 07:11:37 pm        87

បាល់ទាត់៖ ​ពិភពលោក​បាន​បាត់បង់​បុគ្គល​សំខាន់ មនុស្ស​ដែល​គេ​ចាត់ទុកថា​ជា​កំពូល​កីឡាករ​បាល់ទាត់​គឺ​លោក Pele ដែល​បានទទួល​មរណភាព​កាលពី​យប់មិញ​នៅក្នុង​វ័យ ៨២ឆ្នាំ​។

​​ស្នាដៃ​រាប់មិនអស់​ដែល​សាង​នៅក្នុង​អាជីព​របស់ខ្លួន កិត្តិយស​ដែល​បាន​ផ្តល់ជូន​ជាតិ​របស់ខ្លួន និង​ស្នាដៃ​ដែល​រក​អ្នក​ផ្ទឹម​ពុំបាន​លោក Pele ត្រូវបាន​គេ​ចាត់ទុកថា​ជា​កំពូល​កីឡាករ​បាល់ទាត់ និង​ជា​វីរបុរស​បាល់ទាត់​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ ​មរណភាព​របស់លោក Pele មិន​ត្រឹមតែ​ជាការ​បាត់​បង់​សមាជិក​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក តែ​ជាការ​បាត់បង់​បុគ្គល​សំខាន់​របស់ពិភព​លោក​ទាំងមូល​។ "យើង​ក្រឡេក​ទៅ​មើល​ប្រតិកម្ម​របស់​តារាបាល់ទាត់​ល្បីៗ​នៅលើ​ពិភពលោក​វិញ សមាគម​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​ថា “​យើង​ចូលរួម​ជាមួយ​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​ក្នុងការ​កាន់ទុក្ខ Pele ដែលជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​បាន​ដើរតួនាទី​ត្រួសត្រាយ​ធ្វើឱ្យ​កីឡាបាល់ទាត់​ក្លាយជា​កីឡា​ដ៏​ពេញ​និយម​បំផុត​របស់​ពិភពលោក​។"

​​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar បាន​បង្ហោះ​ថា លោក Pele បាន​កែប្រែ​គ្រប់យ៉ាង​មិន​ត្រឹមតែ​បាល់ទាត់ លោក​បាន​ចាកចេញ​ទៅហើយ តែ​ស្នាដៃ​ដែល​បន្សល់ទុក ​គ្រប់គ្នា​មិនអាច​បំភ្លេច​បានឡើយ​។ ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​បង្ហោះ​នៅលើ Instagram របស់ខ្លួន​ថា សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រជាជាតិ​ប្រេ​ស៊ី​ល​ទាំងមូល និង​ក្រុមគ្រួសារ​។ ទេពកោសល្យ​របស់ Pele បាន​ជំរុញ​ទឹកចិត្ត​កីឡាករ​បាល់ទាត់ មនុស្ស​ជុំវិញ​ពិភពលោក​។ ​ចំណែកឯ​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe ដែល​តែង​ទទួល​ការកោតសរសើរ​ផ្ទាល់មាត់​ពី​លោក Pele នោះ​បានសរសេរថា ស្តេច​បាល់ទាត់​បាន​ចាកចេញ​ហើយ តែ​ស្នាដៃ​របស់គាត់​នៅ​ដិតដាម​មិនអាច​បំភ្លេចបាន​។ ​រីឯ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​វិញ រដ្ឋាភិបាល​ប្រេ​ស៊ី​ល​បានប្រកាស​ពី​ការ​កាន់ទុក្ខ​មរណភាព​របស់លោក Pele រយៈពេល​ ៣​ថ្ងៃ​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm