អាហ្វហ្គានីស្ថាន៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានជំនួយរបស់អង្គការសហប្រជាជាតិលោក Martin Griffiths នឹងបំពេញទស្សនកិច្ចនៅប្រទេសអាហ្វហ្គានីស្ថានក្នុងសប្តាហ៍ខាងមុខនេះ និងស្វែងរកការជួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលដឹកនាំដោយក្រុមតាលីបង់ បន្ទាប់ក្រុមនេះបានដាក់បម្រាមលើបុគ្គលិកផ្តល់ជំនួយស្ត្រី។

មន្ត្រីអង្គការសហប្រជាជាតិនិយាយថា យើងមានការសោកស្តាយដែលបានឃើញថា មានផលប៉ះពាល់ចំពោះការសម្រេចចិត្តបែបនេះលើកម្មវិធីរបស់យើង ហើយសកម្មភាពផ្សេងទៀតក៏ទំនងជាត្រូវបានផ្អាកផងដែរ។ ស្ត្រីមានប្រមាណ ៣០% ជាបុគ្គលិកផ្តល់ជំនួយ ហើយពួកគេនឹងមិនត្រូវបានជំនួសដោយបុរសឡើយ។ តម្រូវការមនុស្សធម៌របស់ប្រជាជនគឺពិតជាធំធេង ហើយវាមានសារៈសំខាន់ដែលយើងបន្តស្នាក់នៅ និងផ្តល់ជំនួយ៕
អត្ថបទ៖ ប៊ុនថន