សម្តេចតេជោ៖ ប្រសិនបើមិនមានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជារីកចម្រើនដល់ណាទេ

2022/12/30 08:31:43 pm        638

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកពីអតីតកាលនៃការបែកបាក់ ដោយ​សម្តេចនៅតែរំលឹកថា​ សម្តេចតែងតែនឹកស្រមៃថា ប្រសិនមិនមានរដ្ឋប្រហារថ្ងៃ១៨មីនា ឆ្នាំ១៩៧០ទេ មិនដឹងជាប្រទេសរបស់យើងរីកចំរើនដល់ណានោះទេ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៅតែរំលឹកបែប​ នេះក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ​ប្រវែងជាង៥៣ គីឡូ ម៉ែត្រ និងផ្លូវជាតិលេខ៣៣ ​ប្រវែងជាង៥២គីឡូម៉ែត្រនៅខេត្តកំពត ក្រោម​ឥណទាន​សម្បទាន​របស់​សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ៣០ ខែធ្នូ នេះ ។ជាមួយនឹងការអរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ជូន គណបក្ស​ប្រជាជនកម្ពុជា​យ៉ាង​ភ្លុកទឹក ភ្លូកដីដែលជាការផ្តល់ឱកាសឱ្យគណបក្ស​ប្រជាជន​បាន​សងគុណ​តាម​រយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា​លើគ្រប់វិស័យ​ជាបន្តបន្ទាប់ ហើយបាន​អរគុណ​មិត្តចិន​ដែលមិត្តដែកថែបតែងតែជួយគាំទ្រដល់ការអភិវឌ្ឍ​ប្រទេសកម្ពុជា​លើ​វិស័យ​ជាច្រើន​ជា​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ ​និងលើកឡើង​ពី​សក្តានុពល​និងការ​រីកចំរើន​នៃវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​ឧស្សាហកម្ម​និងទេសចរណ៍របស់ខេត្តកំពត​និយាយ​ដោយ​ឡែក​និងជារួមក្នុង​ក្រមខណ្ឌ​ទូទាំងប្រទេស ​សម្តេចបានរំលឹក ពីសង្គ្រាមបែកបាក់ពីអតីតកាលដែលសម្តេចតែងតែនឹកស្រមៃថា ប្រសិនបើមិនមានរដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០ទេ​ មិនដឹងថា​ប្រទេស​របស់​យើងរីកចំរើន​ដល់​ណាទេ។

សម្តេច បានបញ្ជាក់ថា បើគ្មានសន្តិភាពទេកុំនិយាយពីអ្វីៗទាំងអស់។ក្នុងន័យនេះ សម្តេចបានរំលឹក​ដល់ប្រជាពលរដ្ឋកម្ពុជា​ទូទាំង​ប្រទេសថា​ សូមរួមគ្នាថែរក្សា​សុខសន្តិភាព​ដែលរកបានដោយ​លំបាក​រហូតមក ដល់ពេលនេះឱ្យខាងតែបានដើម្បីរក្សាសេចក្តី​សុខសាន្ត​របស់ប្រជាជន​និង​ការរីកចំរើន​ជារៀងរហូត។

សម្តេចថា គណបក្សប្រជាជនមិនឱ្យប្រជាជនខកចិត្តដោយសារ​គណបក្សប្រជាជន​នោះទេ យ៉ាង​ហោចណាស់​គឺ​ការ​ពារមិនឱ្យ​មាន​សង្គ្រាម​រាំងជល់​ដែល​ខុស​ពី​ក្រុម​មនុស្ស​មួយចំនួនតូច​បាន​ត្រឹម​តែស្រែកខុសពីការពិតពីក្រៅប្រទេសនោះទេ​ដែល​សម្តេច​បានហៅ​ក្រុមនោះថា អគុណធម៌​ដែល​មិនអាចអត់ឱនឱ្យបានឡើយ៕អត្ថបទ៖ មុត​ សុទ្ធ​


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm