មីយ៉ាន់ម៉ា៖ តុលាការយោធាសហភាពមីយ៉ាន់ម៉ា បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំបន្ថែមទៀត ដោយការកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ។ អតីតមេដឹកនាំជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់សហភាពនេះ ត្រូវបានឃុំខ្លួននៅក្នុងលំនៅឋានចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាលរបស់លោកស្រីក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក លោកស្រីត្រូវប្រឈមមុខនឹងការកាត់ទោសរយៈពេល ១៨ ខែលើបទចោទប្រកាន់ចំនួន ១៩ករណី ដែលក្រុមសិទ្ធិមនុស្សនិយាយថាជាការធ្វើឡើងដើម្បីបន្លំ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការដោះលែងលោកស្រីកាលពីសប្តាហ៍មុន៕
