អាជ្ញាធរខណ្ឌដូនពេញ បន្តចុះគូសគំនូសជូនដល់អាជីវករ ដែលកំពុងធ្វើអាជីវកម្មរំលោភលើផ្លូវសាធារណៈ

2022/12/30 09:13:29 pm        984

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចាត់ឱ្យ​ក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បន្តចុះគូសគំនូសជូនដល់អាជីវករ ដែល​កំពុងធ្វើ​អាជីវកម្មរំលោភលើ​ផ្លូវសាធារណៈ សម្រាប់អ្នកដំណើរ​ថ្មើជើង​ ដើម្បីរក្សាសណ្ដាប់ធ្នាប់​អនាម័យ​បរិស្ថានក៏បានល្អប្រសើរ។

សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក ចាប ឌីណា អភិបាលរង​នៃ​គណៈអភិបាល​ខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈប្រជាការឯកភាពខណ្ឌ ចុះ​គូស​គំនូស​ជូន​ដល់អាជីវក គឺគោលបំណង ដើម្បីជួយសម្រួលដល់ការលក់ដូរ ​ការ​ធ្វើ​អាជីវកម្មរបស់​ពួកគាត់ ​ព្រោះ ខណ្ឌដូនពេញ ​ជាតំបន់ទីប្រជុំជន​ដែលមានភ្ញៀវជាតិ ​អន្តរជាតិ​ អញ្ជើញ​មកកំសាន្ត ហាត់ប្រាណ​មិនដែលដាច់នោះទេ។

លោក ចាប ឌីណា ​បានលើកឡើងថា គោលដៅ​សំខាន់របស់អាជ្ញាធរដែលយក​ចិត្តទុកដាក់​បំផុត​នោះគឺការរក្សាបានសន្តិសុខ ​សណ្តាប់ធ្នាប់ ​អនាម័យ ​បរិស្ថានល្អជូនភ្ញៀវជាតិ ​អន្តរជាតិ ។ ​ដូច្នេះ ការ​ចុះរៀបចំ​សណ្តាប់ធ្នាប់ ​របៀបរៀបរយ​ នៅតាមដងផ្លូវ​ ​តាមទីតាំងអាជីវកម្មនានាពិតណាស់​មិនទាន់​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយទេ​ តែងតែមានការខ្វះចន្លោះខ្លះ។ ​តែយ៉ាង​ណា​អាជ្ញាធរ​ស្នើសុំបងប្អូន​ដោយ​ទទួច​ចូលរួម​សហការ​ជាមួយអាជ្ញាធរ ដើម្បី​ឲ្យទីតាំង​យើង​ស្អាត មាន​របៀបរៀបរយ ​សណ្តាប់ធ្នាប់ អនាម័យ ​បរិស្ថានល្អ ​និងមានអតិថិជនច្រើន​។

ជាចុងក្រោយ​អាជ្ញាធរមានសមត្ថកិច្ច ​ស្នើសុំបងប្អូនកុំចតយាន្ត​ជំនិះនៅ​ទីតាំង​ដែលមានស្លាក​សញ្ញា​ហាមឃាត ​ចតត​ម្រៀប​គ្នា​ពីរបីជួរ ​និងការ​យក​ថូរផ្កា​ផើង​ផ្កា...ដាក់​នៅលើ​ផ្លូវ​សម្រាប់​អ្នក​ដំណើរ​ថ្មើជើង​ជាដើម​៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        43
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm