
អន្ដរជាតិ៖ យោធាសហរដ្ឋអាមេរិក បាននិយាយថា យន្តហោះចម្បាំងមួយគ្រឿងរបស់ចិន បានហោះនៅចម្ងាយត្រឹមតែ ៦ម៉ែត្រប៉ុណ្ណោះ ពីយន្តហោះកងទ័ពអាកាសសហរដ្ឋអាមេរិក ធ្វើឲ្យពួកគេហោះគេច ដើម្បីបញ្ចៀសផុតពីការប៉ះគ្នា នៅដែនអាកាសអន្តរជាតិលើសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន។
វីដេអូដែលបញ្ចេញក្រសួងការពារជាតិសហរដ្ឋអាមេរិក ឃើញការពើបប្រទះជិតគ្នាបំផុត ដែលអាមេរិកចាត់ទុកថាជាទង្វើដ៏គ្រោះថ្នាក់បង្កឡើងដោយយន្តហោះយោធាចិន។
យោធាអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧប្បត្តិហេតុដែលជាប់ពាក់ព័ន្ធនឹងយន្តហោះកងទ័ពជើងទឹកចិន J-11 និងយន្តហោះកងទ័ពអាកាសអាមេរិក RC-135 បានកើតឡើងនៅថ្ងៃទី ២១ ខែធ្នូកន្លងទៅ៕
