
ភ្នំពេញ៖ ប្រតិបត្តិការរុករក និងសង្គ្រោះក្នុងឧបទ្ទេវហេតុករណីអគ្គិភ័យនៅកាស៊ីណូ Grand Diamond City Resort ក្នុងក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានបិទបញ្ចប់ បន្ទាប់ពីរកឃើញមនុស្ស ២៦នាក់ស្លាប់ និងជិត ៦០នាក់ផ្សេងទៀតរងរបួស ដែលកំពុងសម្រាកព្យាបាលនៅកម្ពុជា។
រង្វង់ប្រតិបត្តិរុករក និងសង្គ្រោះ រយៈពេល ៣៩ម៉ោង ក្នុងករណីអគ្គិភ័យឆេះអគារកាស៊ីណូ Grand Diamond City Resort ក្នុងក្រុងប៉ោយប៉ែត ដែលដឹកនាំដោយឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ គ.ជ.គ.ម និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយបណ្តាអង្គភាពយោធា និងក្រុមរុករក និងសង្គ្រោះ បានរៀបចំការអន្តរា គមន៍រុករក និងស្វែងរកជនរងគ្រោះក្នុងអគ្គិភ័យនោះ ត្រូវបានបិទបញ្ចប់ទាំងស្រុង បន្ទាប់ពីបានសង្គ្រោះជនរងគ្រោះ និងស្វែងរកសាកសពឃើញជាច្រើននាក់រួចមក។
ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា បន្ទាប់ពីក្រុមរុករក និងសង្គ្រោះបានចំណាយពេល២ថ្ងៃរួចមកនេះ មានសាកសពចំនួន២៦នាក់បានរកឃើញក្នុងអគារ និងអ្នករងរបួសសរុប៥៧នាក់ ដែលកំពុងសម្រាក ព្យាបាលនៅកម្ពុជា ហើយមិនមានជនជាតិខ្មែរឡើយ។
ឯកឧត្តមបន្តថា បន្ទាប់ពីប្រតិបត្តិការបិទបញ្ចប់, នៅថ្ងៃស្អែកមន្រ្តីជំនាញរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយមន្រ្តីជំនាញថៃ នឹងសហការគ្នាចាប់ផ្តើមហ៊ុព័ទ្ធបរិវេណអគារកាស៊ីណូដែលឆេះទាំងស្រុងនេះ ដើម្បីរុះរើសំណង់ទាំងមូល។ ឯកឧត្តមបន្ថែមថា អាជ្ញាធរបានសម្រេចបិទផ្អាកការធ្វើចរា ចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវខាងមុខច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយអាជ្ញាធរនឹងរៀ បចំសម្រួលដល់ការធ្វើដំណើរឆ្លងដែនរបស់ប្រជាពលរដ្ឋ និងភ្ញៀវបរទេស ដែលនឹងធ្វើដំណើរតាមផ្លូវវៀងតាមព្រំដែនអន្តរជាតិប៉ោយប៉ែត ខណៈការដឹកជញ្ជូនទំនិញចេញ-ចូល នឹងផ្ទេរទៅតាមច្រកព្រំដែ នអន្តរជាតិស្ទឹងបត់-បាណងអៀន។
កាស៊ីណូ Grand Diamond Resort បានឆាបឆេះទាំងស្រុង កាលពីយប់រំលងអាធ្រាតថ្ងៃទី២៩ ខែធ្នូកន្ល ងមកនេះ ដោយទំហំខូចខាត និងមូលហេតុនៃអគ្គិភ័យនេះកំពុងបន្តស្រាវជ្រាវនៅឡើយ៕អត្ថបទ សេក ឧត្តម




