អាជ្ញាធររាជធានីដាក់វេនប្រចាំការ​ និងសមត្ថកិច្ចប្រមាណ១ពាន់នាក់ការពារសន្តិសុខឆ្លងឆ្នាំសកលឆ្នាំនេះ

2022/12/31 03:46:55 pm        747

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចទាំងអស់ត្រូវ​មានក្រុមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង​ ខណៈនគរបាលប្រើប្រាស់កម្លាំងប្រមាណ១០០០នាក់ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ​និងដោះស្រាយបញ្ហាចរាចរណ៍ បង្កលក្ខណៈសប្បាយភាព​ជូន​ប្រជាពលរដ្ឋក្នុង​ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ ។

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ និង​កងកម្លាំង​មានសមត្ថកិច្ចទាំង​២ប្រភេទ ​សហការគ្នា ​ពិនិត្យដោះស្រាយ​ ចំពោះទីតាំងសប្បាយភាពនានា នៅរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋបានសប្បាយរីករាយ​ក្នុងឱកាសចូល​ឆ្នាំសកល នារាត្រីថ្ងៃទី៣១ធ្នូនេះ។

ការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្នុងកិច្ច​ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ​នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ​នៅរាត្រីថ្ងៃទី៣១ធ្នូ បុណ្យចូលឆ្នាំសកលបានចាប់ផ្តើម ពេលនោះហើយដែលប្រជាពលរដ្ឋសម្រុកចូលទៅលេងនៅកន្លែងសប្បាយភាពនានា។ ដូច្នេះទេ សម្រាប់អាជ្ញាធរខណ្ឌពាក់ព័ន្ធ ​និងកម្លាំងសមត្ថកិច្ចតាមខណ្ឌ​ រួមទាំងកម្លាំងស្នងការដ្ឋាន ត្រូវ​ពិនិត្យ​កន្លែងសប្បាយភាពនានា​ ជាមួយនិងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ សន្តិសុខនិង​សណ្តាប់ធ្នាប់​ជូនប្រជាពលរដ្ឋ ​ពិសេសនៅមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌជ្រោយ​ចង្វារ និងខណ្ឌច្បារអំពៅជាដើម ដែលខណ្ឌទាំងនេះជាខណ្ឌដែលមានទីតាំង​សប្បាយភាព​ច្រើនជាងគេ ហើយទីតាំង​ទាំងនេះ​តែង​ទទួលរងនូវការ​កកស្ទះ​ចរាចរជាច្រើនម៉ោង នាបុណ្យឆ្លង​ឆ្នាំសកលនេះ។

ឯកឧត្តម ឃួង ស្រេង បាន​បញ្ជាក់ថា ​គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ​នឹងត្រូវបង្កើត​ឲ្យមានក្រុមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ​ក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ ។ ដូច្នេះទេ​មន្ត្រី​ និង​កម្លាំង​សមត្ថកិច្ច​ទាំងអស់ត្រូវមានមុខប្រចាំការ និងបំពេញការងាររបស់ខ្លួន។ ​ក្នុងនាមជាមន្ត្រី ​និង​កម្លាំង​សមត្ថកិច្ចត្រូវដឹងខ្លួនថា ពេលមានពិធីបុណ្យធំៗ គឺមានកន្លែងសប្បាយភាព មន្ត្រី ​និងសមត្ថកិច្ចមិន​អាច​សប្បាយ​ដូចប្រជាពលរដ្ឋទេ​ តែជាអ្នកការពារភាពសប្បាយជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះទៀត ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទាំងអស់​ផ្សព្វផ្សាយ​ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ​ បង្ក្រាបល្បែងស៊ីសង​ខុសច្បាប់​ បង្ក្រាបគ្រឿងញៀន ​ក្មេងទំនើង ​និងការជួញដូរមនុស្ស នៅរាជធានីភ្នំពេញផងដែរ។

លោកឧត្តមសេនីយ៍ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ​បានឲ្យដឹងដែរថា ស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ ​តាមផែនការនឹងប្រើប្រាស់កម្លាំងប្រមាណ ១០០០នាក់ ដើម្បី​ការពារសន្តិសុខ សុវត្ថិភាព និងដោះស្រាយបញ្ហាចរាចរ បង្កលក្ខណៈសប្បាយភាពជូនប្រជាពលរដ្ឋ​បានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំសកល នារាត្រីថ្ងៃទី៣១ធ្នូនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm