ខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារស្វាគមន៍ទេសចរ និងអបអរឆ្លងឆ្នាំសកល

2022/12/31 05:41:21 pm        933

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ដាក់តាំងបង្ហាញមុខម្ហូប និងបង្អែមខ្មែររបស់អ្នកខេត្តបាត់ដំបង ដែលល្បីល្បាញសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៣។

ក្រៅពីការដាក់តាំងបង្ហាញម្ហូបអាហារ និងបង្អែមខ្មែររដ្ឋបាលខេត្តបានតុបតែងលម្អ រៀបចំភ្លើង​ពណ៌តាមស្ពាន សួនច្បារ អគារ និងទីសាធារណៈនានា ព្រមទាំងពង្រឹងការថែរក្សា​សន្តិសុខ​សណ្ដាប់ធ្លាប់ សុវត្ថិភាពដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ។

ក្នុងពិធីបើកព្រឹត្តិការណ៍ម្ហូបអាហារខ្មែរ នៅរាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ​បានថ្លែងថា ព្រឹត្តិការណ៍នេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៣០-៣១ខែធ្នូ ឆ្នាំ២០២២ ​ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ​និងជាការជួបជុំក្នុងន័យសាមគ្គីភាព មិត្តភាព ប្រកបដោយស្មារតីកិច្ចសហប្រតិបត្តិការ និង​ការទទួលខុសត្រូវរួមគ្នាក្នុងការជំរុញការ​អភិវឌ្ឍ​វិស័យទេសចរណ៍​ និងព្រឹត្តិការណ៍នានាក្នុងភាពជាម្ចាស់ ជាខ្មែរអ្នកបាត់ដំបង​ ប្រកបដោយនិរន្តភាព ពិសេសជំរុញសកម្មភាពរួមគ្នាអនុវត្តន៍ជាមួយរាជរដ្ឋាភិបាលក្នុងការស្ដារសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩។

បន្ថែមពីនេះ ឯកឧត្តម បានស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍ ត្រូវផ្តោតលើការ​អភិវឌ្ឍ​ផលិតផលទេសចរណ៍ ​ការវិនិយោគ ​និងការពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍ ពិសេសការ​ផ្សព្វផ្សាយពីម្ហូបអ្នកបាត់ដំបង ​ការគ្រប់គ្រង និងពង្រឹងគុណភាព​ឧស្សាហកម្ម​ទេសចរណ៍​ឱ្យកាន់តែល្អប្រសើរ ​និងរៀបចំនូវយន្តការទ្រទ្រង់វិស័យទេសចរណ៍ ការសម្រួលដល់ការ​ធ្វើដំណើរ និងដឹកជញ្ជូនក្នុងខេត្តបាត់ដំបង ឈរលើគោលការណ៍ធូរថ្លៃ សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅ និងស្នាមញញឹម។

ឯកឧត្តម អភិបាលខេត្តបានបង្ហាញក្ដីសង្ឃឹមថា ព្រឹត្តិការណ៍ម្ហូបខ្មែរខេត្តបាត់ដំបង​នឹង​ត្រូវរៀបចំឡើង​ជាបន្តបន្ទាប់ទៀតជារៀងរាល់ឆ្នាំ។

លោក អ៊ុចអ៊ុ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ​បានថ្លែងឲ្យដឹងថា បាត់ដំបង គឺជា​ខេត្តមួយដែលមានប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទំលាប់យ៉ាងសម្បូរបែបតាំងពីដើមរៀងមក។

លោកប្រធានមន្ទីរទេសចរណ៍​ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ចូលរួមកម្សាន្តសប្បាយ​ ភ្លក្សម្ហូបអាហារ និងភេសជ្ជៈឆ្ងាញ់ៗពិសេសៗ​ដែលមានលក់ក្នុងទឹកដីខេត្តបាត់ដំបងទាំងអស់គ្នា។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងពិធីអបសាទរបុណ្យចូលឆ្នាំសាកល ​រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំឱ្យមានការដាក់តាំងពិព័រណ៍​ផលិតផល ​ការសម្តែងសិល្បៈរបាំប្រពៃណី និងរបាំ​ប្រជាប្រិយ ការសម្តែងសៀករបស់អង្គការហ្វាពន្លឺសិល្បៈកម្ពុជា ​ការប្រគុំតន្ត្រីខ្នាតតូច-ធំ និង​ការអុជកាំជ្រួច ឆ្លងឆ្នាំ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm