កណ្តាល៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុក ផ្អកនៅឆ្នាំ២០២២-២០២៣ មានចំនួន១៣ ០៥០តោន កើនឡើងប្រមាណ ៤០% បើធៀបនឹងឆ្នាំ២០២១-២០២២ មានចំនួនសរុប ៨ ៧០០តោន។
ថ្លែងក្នុងឱកាសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យដាយត្រី និងសកម្មភាពធ្វើប្រហុក ផ្អក របស់ប្រជាជន នៅទីតាំងចំនួន២ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ។








