ពលរដ្ឋ និងអាណាព្យាបាល នាំកូនមកចាក់វ៉ាក់សាំងដូសជំរុញ និងដូសទី៦ នៅមណ្ឌលសុខភាពឃ្មួញ

2022/12/31 08:34:14 pm        872

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងអាណាព្យាបាល នាំកូនមកចាក់វ៉ាក់សាំងដូសជំរុញ ​និងដូសទី៦ នៅ​មណ្ឌលសុខភាពឃ្មួញ ក្នុងនោះក្រុម ​គ្រូពេទ្យមណ្ឌលសុខភាពឃ្មួញ​ ខណ្ឌសែនសុខ ពង្រីកការងារផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសជំរុញជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ដើម្បីបង្កើន​ភាពស៊ាំសហគមន៍ឲ្យបានរឹងមាំ។

បើតាមលោកវេជ្ជបណ្ឌិត អ៊ឹង បញ្ញារិទ្ធ ប្រធានមណ្ឌលសុខភាពឃ្មួញ តាមរយៈបណ្តាញ BTV ព័ត៌មាន ​នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះថា ​ដោយទទួលបានសេចក្តីជូនដំណឹងរបស់មន្ទីរ​សុខាភិបាល ​នៃរដ្ឋបាលរាជធានីភ្នំពេញ ស្តីពី៖ ការចាក់វ៉ាក់សាំងដូសមូលដា្ឋន ជូនកុមារដែលទើប​គ្រប់អាយុ ៣ឆាំ្ន និងការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣, ដូសទី៤, ដូសទី៥, ដូសទី៦ និងដូសបន្ដបន្ទាប់) ជូនដល់កុមារអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ កុមារអាយុចាប់ពី៥ឆ្នាំ ដល់​ក្រោម១២ឆ្នាំ, កុមារ-យុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆាំ្ន និងប្រជាពលរដ្ឋមាន​អាយុ​ចាប់ពី១៨ឆ្នាំឡើងទៅ នៅក្នុងរាជធានីភ្នំពេញ ។

ក្នុងន័យនេះ ដើម្បីជំរុញការបន្តអនុវត្តន៍ "យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩”និង“គោល​នយោបាយ​ចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ” ព្រមទាំងអនុសាសន៍​ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ឱ្យទទួលបានលទ្ឋផលកាន់​តែល្អប្រសើរ សំដៅបង្កើត និងរក្សាឱ្យបាន "ភាពស៊ាំសហគមន៍​រឹងមាំពិតប្រាកដ យូរអង្វែង” ទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩។ ដូច្នេះក្រុមការងារគ្រូពេទ្យមណ្ឌលសុខភាពឃ្មួញ ​រងចាំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់វ័យ។

សូមបញ្ជាក់ផងដែរថា កម្មវិធីនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 គឺប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ ក្នុងនោះ ពេលព្រឹកចាប់ពីម៉ោង ៨:០០នាទី ដល់ ម៉ោង ១១:០០នាទី ​និងពេលរសៀល ចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី នៅតាមទីកន្លែងដែលបាន កំណត់ជូនចំនួន៤២ទីតាំង៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm