កំពត៖ មន្ត្រីជំនាញ និងអ្នកគ្រប់គ្រងសណ្ឋាគារ បឹងហ្គាឡូ បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ សេវាស្នាក់នៅក្នុងខេត្តកំពត មានភ្ញៀវស្នាក់នៅប្រមាណ៨០% ប៉ុន្តែសម្រាប់ថ្ងៃទី៣១ ខែធ្នូ ដែលជារាត្រីឆ្លងឆ្នាំសាកល២០២២ ចូល២០២៣ នេះវិញ កន្លែងស្នាក់នៅ ដូចជាសណ្ឋាគារ បឹងហ្គាឡូ រីស៊ត ត្រូវបានភ្ញៀវមកស្នាក់នៅពេញស្ទើរ១០០% ខណៈដែលផ្ទះសំណាក់ក្នុងក្រុង និងជាយក្រុងមួយចំនួនមិនទាន់ពេញនៅឡើយទេ។ ខេត្តកំពតមានបន្ទប់ស្នាក់នៅសរុប ជាង៤៦០០បន្ទប់៕





