កំពត៖ ផ្សារសាមគ្គីទីរួមខេត្តកំពតមានសភាពមមាញឹកខ្លាំង នៅព្រឹកថ្ងៃទី ៣១នេះ ដោយសារភ្ញៀវទេសចរបានមកដើរកម្សាន្តឆ្លងឆ្នាំច្រើន។
ក្នុងនោះអ្វីដែលគេសង្កេតឃើញ គឺភ្ញៀវទេសចរចូលចិត្តទិញគ្រឿងសមុទ្រច្រើនជាងគេ មានដូចជាក្តាម បង្គា បង្កង មឹក អយស្ទើរជាដើម។
តែទោះជាមានភ្ញៀវទេសចរមកទិញច្រើនយ៉ាងណាក៏ដោយ អាជីវករផ្សារសាមគ្គីថាមិនមានការដំឡើងថ្លៃទេ ហើយពួកគាត់ បានបញ្ជាក់ថា ពួកគាត់លក់រៀងរាល់ថ្ងៃ មិនមែនលក់គ្រឿងសមុទ្រតែមួយថ្ងៃឆ្លងឆ្នាំនេះទេ ដូច្នេះមិនអាចដំឡើងថ្លៃឲ្យខូចឈ្មោះយីហោ និងខូចឈ្មោះខេត្តឡើយ ៕




