កំពត៖ នៅព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២នេះ នៅតាមផ្លូវជាតិធំនៅក្នុងខេត្តកំពត មានភាពមញឹកខ្លាំង ជាងថ្ងៃម្សិលមិញ។ ក្នុងនោះនៅលើផ្លូវជាតិលេខ៣ ពីភ្នំពេញចូលមកទីរួមខេត្តកំពត គេសង្កេតឃើញភ្ញៀវទេសចរ ធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទ បន្តកន្ទុយគ្នាយ៉ាងយ៉ាងច្រើនកុះករ តាំងពីខាងមុខក្លោងទ្វារចូលខេត្ត រហូតដល់ផ្សារសាមគ្គី ដើម្បីមកចូលរួមសម្រាកលម្ហែឆ្លងឆ្នាំនៅខេត្តកំពត ។
ក្នុងនោះដែររដ្ឋបាលខេត្តបានរៀបចំកម្មវិធីសប្បាយៗជាច្រើន ដូចជាប្រណាំងទូកនេសាទ ការជិះម៉ូតូហោះលើអាកាស ការប្រកួតគុនល្បុក្កតោ ការប្រគុំតន្ត្រី៣កន្លែង និងការបាញ់កាំជ្រួចផងដែរ៕




