ឯកឧត្តម ហ៊ុន ម៉ានី៖ «ក្រោមម្លប់នៃសន្តិភាព បានផ្ដល់នូវការជួបជុំ ភាតរភាព និងការសប្បាយ​រីករាយ​ដល់​ប្រជាជនខ្មែរ»

2023/01/01 04:44:54 pm        730

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី ៧ នៃរដ្ឋសភា និងជាអ្នក​តំណាង​រាស្រ្ត​ខេត្ត​កំពង់ស្ពឺ បានអះអាងថា ក្រោមម្លប់នៃសន្តិភាព បានផ្ដល់នូវការជួបជុំ ភាតរភាព និង​ការ​សប្បាយ​រីករាយដល់ប្រជាជនខ្មែរ។

ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី យ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្តម បាន​អញ្ជើញ​ផ្ដល់​បទ​សម្ភាស​ នារាត្រីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី នៅពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២២។

ក្នុងឱកាសជួបជុំដ៏សប្បាយរីករាយនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការឆ្លុះបញ្ចាំង និង​សម្ដែង​ការ​ថ្លែង​អំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិត​ខំ​ប្រឹង​ប្រែង​ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លងកូវីដ-១៩ រហូតទទួលបានជោគជ័យ ដែលអនុញ្ញាត​ឱ្យ​មាន​​ដំណើរ​ការ​ជា​ប្រក្រតីភាព​ឡើងវិញ លើផ្នែកសង្គម-សេដ្ឋកិច្ច។ ជាពិសេស​បាន​អនុញ្ញាត​ឱ្យ​យើង​មាន​លទ្ធភាព​គិតគូ​រ​រៀបចំ​សកម្មភាពប្រមូលផ្ដុំនានាទូទាំងប្រទេស ជាក់​ស្ដែង​ដូច​ជា​ការ​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​នៅ​កីឡដ្ឋានខេត្តកំពង់ស្ពឺនេះផ្ទាល់។

ឯកឧត្តម បានគូសបញ្ជាក់ថា បើគ្មានសុខសន្តិភាព យើងក៏ពុំមានឱកាសបានជួបជុំបែបនេះដែរ។ នេះជា​មោទកភាពមួយ ដែលកម្ពុជាយើង ជាប្រទេសតូចតែមានបេះដូងធំ មាន​សមត្ថភាព​គ្រប់​គ្រង​ និងការពារបូរណភាពទឹកដី ធានាបាននូវសុខមាលភាពរបស់ប្រជាជន ជាពិសេស​ធានា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ក្នុងព្រឹត្តិកាណ៍ឆ្លងឆ្នាំរយៈពេល០៤ថ្ងៃនេះ មានកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ជា​ពិសេស​ការ​រៀប​ចំ​ឱ្យ​មានកម្មវិធីប្រដាល់សេរីគុនខ្មែរ ការប្រគុំតន្រ្តីដ៏ធំ អមជាមួយ​ដោយ​ការ​បាញ់​កាំ​ជ្រួច​អបអរ​ ដែល​ផ្ដល់​នូវ​ភាព​កម្សាន្ត​សប្បាយរីក​រាយ​ជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ផ្ទាល់ ក៏ដូចជាបងប្អូនមកពីរាជធានី-ខេត្តផ្សេងៗផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្ថាប័នជាដៃគូសហការ និង​សប្បុរស​ជន​ទាំងអស់ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍អបអរឆ្លងចូលឆ្នាំថ្មី ២០២៣ ក្នុង​ទីតាំង​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺនេះ ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមតាមការគ្រោងទុក៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm