ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ឆ្លងឆ្នាំសកលនៅក្រុងកំពង់ឆ្នាំង ដោយទឹកចិត្ត​សប្បាយរីករាយ​ក្រោមម្លប់សុខសន្តិភាព

2023/01/01 11:08:04 pm        95

កំពង់ឆ្នាំង៖ នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅសួនសម្តេចចៅហ្វាវាំង គង់ សំអុល, សួនវិមាន​ឯករាជ្យ និងសួនបាញ់ទឹកមុខសាលាខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋរាប់ម៉ឺននាក់ បាន​នាំ​ក្រុម​គ្រួសារ បងប្អូន កូនចៅ មិត្តភ័ក្រ មកអង្គុយលេង ញាំអាហារជុំគ្នា និងរាំលេង​កំសាន្ត​តាម​តន្ត្រី​ដែល​ប្រគុំ​កំដរដោយក្រុមតន្ត្រីសាលាខេត្តកំពង់ឆ្នាំងផងដែរ។ លើសពីនោះទៀត គេសង្កេត​ឃើញ​បង​ប្អូន​ប្រជាពលរដ្ឋបានយកកន្ទេល កៅអី និងអង្រឹងយោល​កូនតូចៗ​មក​ទុក​គេង​ចាំ​ឆ្លង​ឆ្នាំ​សកល​នៅ​ទីសួន​ដ៏​មនោរម្យនោះទៀតផង ក្នុងទឹកចិត្តសប្បាយរីករាយក្រៃលែង ក្រោម​ម្លប់​សុខសន្តិភាពពេញបរិបូណ៌នៅក្នុងផ្ទៃប្រទេសទាំងមូល។

ជួបជាមួយប្រជាពលរដ្ឋជាច្រើននាក់ដែលមកឆ្លងឆ្នាំនៅទីសួននោះ ពួក​គាត់​បាន​បង្ហាញ​ពី​អារម្មណ៍​ពិតថា ដោយសារកត្តាសុខសន្តិភាពដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ខិតខំថែរក្សាជូនប្រជាពលរដ្ឋ ការឆ្លងឆ្នាំ ឆ្នាំនេះ គឺសប្បាយ​អធឹក​អធម​ជាង​ឆ្នាំកន្លងទៅ និងមានបងប្អូនពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ ដោយពួក​គាត់​បង្ហា​ញនូ​វ​ស្នាម​ញញឹម​ក្រោម​ដំបូលសុខសន្តិភាព។

ប្រជាពលរដ្ឋដែលបានមកលេងនៅសួនសម្តេចចៅហ្វាវាំង, សួនវិមានឯករាជ្យ និង​សួន​បាញ់​ទឹកមុខ​សាលាខេត្តក្នុងយប់នេះ គឺមានការជួបជុំគ្នាញាំអារហារ និងរាំលេង​តាម​ចង្វាក់​ភ្លេង​​ដែល​ប្រគុំ​ដោយ​ក្រុមតន្ត្រីសាលាខេត្តកំពង់ឆ្នាំង និងដើរកំសាន្តជាក្រុមៗ អ្នកខ្លះមានការ​ថត​ជួប​ជុំគ្នា​យ៉ាង​សប្បាយ។ នៅតាមដងផ្លូវ មានរថយន្ត និងម៉ូតូគ្រប់ប្រភេទណែនណាន់តាន់តាប់ រហូត​ដល់​ស្ទះ​ចរាចរណ៍ដោយអន្លើៗផងដែរ ប៉ុន្តែកងកម្លាំង​សមត្ថកិច្ច​ចរាចរណ៍​បាន​ជួយ​សំរួល​ដល់​ការ​ធ្វើ​ដំណើរ​របស់បងប្អូន និងកម្លាំងនគរបាលសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត បានដាក់ពង្រាយ និងដើរល្បាតជាប់ជាប្រចាំ ដើម្បីរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូន​ប្រជាពលរ​ដ្ឋ​ក្នុងយ​ប់ឆ្លងឆ្នាំ២០២២-២០២៣ឆ្នាំនេះ ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm