រដ្ឋមន្រ្ដីការពារជាតិជប៉ុនបានប្រាប់អ្នកយកព័ត៌មានក្នុងក្រុងតូក្យូថា រដ្ឋាភិបាលជប៉ុនបានប្ដឹងតវ៉ាផ្នែកកាទូតប្រឆាំងនឹងកូរ៉េខាងជើងបន្ទាប់ពីប្រទេសនេះ បានបាញ់កាំជ្រួចបាលីស្ទីកមួយដើមកាលពីប៉ុន្មានម៉ោងមុននេះនៅថ្ងៃអាទិត្យនេះនៅពេលយប់ដ៏កម្រ ដែលជាការសាកល្បងអាវុធនៅថ្ងៃចូលឆ្នាំថ្មី។
រដ្ឋមន្រ្ដីការពារជាតិលោកយ៉ាស៊ូកាហ្ស៊ូ ហាមាដា បាននិយាយថា ការបាញ់កាំជ្រួចជាច្រើនរបស់កូរ៉េខាងជើង កាលពីឆ្នាំទៅបានបង្កអោយមានភាពតានតឹងកាន់តែខ្លាំងឡើងៗនៅលើឧបទ្វិបកូរ៉េ និងក្នុងតំបន់។ លោកហាម៉ាដាបន្ដថា ការបង្ករឿងជាបន្ដបន្ទាប់របស់កូរ៉េខាងជើងបានគម្រាមកំហែងដល់សន្ដិភាព និងសន្ដិសុខរបស់ប្រទេសជប៉ុន ក្នុងតំបន់ និងសហគមន៍អន្ដរជាតិ ហើយមិនត្រូវលើកលែងអោយជាដាច់ខាត។
សកម្មភាពនេះបានធ្វើឡើងមិនតិចជាង ២៤ម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់កាំជ្រួច
បាលីស្ទីកបីដើម កាលពីថ្ងៃសៅរ៍ដែលជាការបិទបញ្ចប់រយៈពេល ១ឆ្នាំនៅពេលដែលប្រទេសឯកោមួយនេះបានធ្វើការសាកល្បងកាំជ្រួចដ៏ច្រើនដែលមិនធ្លាប់មានពីមុនមក៕ អត្ថបទ៖ មករា
