សម្តេចតេជោ៖ អាជ្ញាធរ និងក្រសួង​កសិកម្ម ទទួលខុសត្រូវ ដើម្បីធានាថាសត្វផ្សោតនៅខេត្តក្រចេះមិនត្រូវបានជាប់មង

2023/01/02 05:12:00 pm        1.1 K

ក្រចេះ៖ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​រួមគ្នា​ជាមួយ​ឯកអគ្គ​រដ្ឋទូតចិន​ប្រចាំ​កម្ពុជា ក្នុង​ពិធី​បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ជា​មួយ​នឹង​ការ​រំលឹក​ពី​ការ​ខិតខំ​ស្វែង​រក​ការ​អភិវឌ្ឍ និង​លើក​ឡើង​ពី​ប្រវត្តិ​អនុស្សាវរីយ៍​នៅ​ទឹកដី​ខេត្ត​ក្រចេះ ក្នុង​ការកសាងកងកម្លាំងតស៊ូរំដោះប្រទេសចេញពីរបបខ្មែរក្រហម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅកាន់អាជ្ញាធរ និង​មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ត្រូវ​ទទួលខុសត្រូវ ដើម្បីធានាថាសត្វផ្សោតនៅខេត្តក្រចេះមិនត្រូវបានជាប់មង។

សម្តេចបានគូសបញ្ជាក់ថា អាជ្ញាធរខេត្ត អ្នកពាក់ព័ន្ធ និងក្រសួងកសិកម្ម ត្រូវរៀបចំ​ឱ្យ​បាន​ច្បាស់​លាស់​នូវ​តំបន់​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍ ដើម្បី​អភិរក្ស​ការពារ​សត្វ​ផ្សោត​កុំ​ឱ្យឈាន​ទៅ​រក​ការ​ផុត​ពូជ។

សម្ដេចបានមានប្រសាសន៍បន្តថា ត្រូវរៀបរយ​តាម​អ្នក​បច្ចេក​ទេស​ដោយ​ត្រូវមាន​តំបន់​ស្នូល​អចិន្ត្រៃយ៍ គឺ​ត្រូវ​តែ​មាន​គំនូស​ហាមឃាត់​ដាច់​ខាត​ដោយ​ដាក់​ពោង​ទម្លាក់​យុទ្ធថ្កា ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​នេសាទចូលឲ្យសោះ ដោយមិនឱ្យមានការចូលទៅរាយម៉ោងអ្វីតទៅទៀតទេ ដែលវា​នាំ​ទៅដ​ល់​ការផុតពូជសត្វផ្សោតនៅខេត្តក្រចេះ។ សម្តេចបន្តថា ការអភិរក្សបានបែបនេះ នឹង​ធានា​បាន​នូវ​តំបន់ទេសចរណ៍ ផ្សារភ្ជាប់ដោយការអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានជាច្រើន៕ អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm