មេដឹកនាំ​កូរ៉េខាងជើង​បញ្ជា​ឲ្យ​ផលិត​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក ICBM ថ្មី និង​ពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ

2023/01/02 05:15:14 pm        392

​កូរ៉េខាងជើង៖ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong-un បាន​អំពាវនាវ​ឲ្យ​ប្រទេស​នេះ​ផលិត​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​ថ្មី ​និង​ពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ស្រប​ពេល​កើនឡើង​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ។

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA លោក Kim បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ទីក្រុង​ព្យុងយ៉ាង​ត្រូវការ​អំណាច​យោធា​ដ៏​ខ្លាំងក្លា​ដើម្បី​ការពារ​ខ្លួន ខណៈ​ទីក្រុង​វ៉ាស៊ីនតោន និង​សត្រូវ​របស់​យើង​គឺ​ទីក្រុងសេ​អ៊ូ​លព្យាយាម​រារាំង និង​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ឯកា ដោយ​ការដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក​ នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​។ អំឡុង​ជំនួប​បក្ស​កាន់អំណាច​ពលករ​កូរ៉េ មេដឹកនាំ​ប្រទេស​នេះ​បាន​ទទូច​ថា មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​ថ្មី​ដែលមាន​សមត្ថភាព​ប្រឆាំង ​ការ​វាយប្រហារ​ដោយ​នុយក្លេអ៊ែរ​ដ៏​រហ័ស​ត្រូវតែ​ផលិត​ដោយ​កូរ៉េខាងជើង​។​

​ទីភ្នាក់ងារសារព័ត៌មាន KCNA បាន​រាយការណ៍​ថា លោក Kim បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ នៃអាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ផលិត​ទ្រង់ទ្រាយ​ធំដោយ​និយាយ​ថា ការកើនឡើង​នៃ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ នឹង​ក្លាយ​ជា​ទិសដៅ​សំខាន់​នៃ​យុទ្ធសាស្ត្រ​ការពារ​ជាតិ​របស់​កូរ៉េខាងជើង​ក្នុង​ឆ្នាំ២០២៣។​ ទីភ្នាក់ងារ​នេះ​បាន​បន្ថែម​ថា ទីក្រុង​ព្យុងយ៉ាង​ក៏​គ្រោង​បាញ់​បង្ហោះ​ផ្កាយរណប​យោធា​ដំបូង​របស់​ខ្លួន​ផង​ដែរ ក្នុង​ពេល​ដ៏​ខ្លី​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​នេះ​គឺ​នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍន៍​។ ​យោងតាម​មន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង និង​ជប៉ុន​ដែល​បាន​ថ្កោលទោស​ការ​បង្ហាញ​កម្លាំង​ថា ​ជា​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់ កាលពី​ថ្ងៃ​សៅរ៍​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ចំនួន ​៣​គ្រាប់​ចូល​សមុទ្រ​ជប៉ុន៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm