AFF៖ កម្ពុជា​នឹង​ព្យាយាម​បង្កើត​អ្វីមួយ​ក្នុង​ជំនួប​ជាមួយ​ម្ចាស់ផ្ទះ​ថៃ​យប់​នេះ​

2023/01/02 05:22:10 pm        344

​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​កម្ពុជានឹងត្រូវ​ប្រកួត​បញ្ចប់​ពូ​ល​ A ​នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mitsubishi Electric Cup 2022 ដោយ​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​វេលា​ម៉ោង ៧៖៣០​នាទី​យប់​នេះនៅ​កីឡដ្ឋាន​ Thammasat ។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមុន​ការប្រកួត គ្រូបង្វឹក​ក្រុម​ទាំងពីរសុទ្ធតែ​បានចាត់ទុក​ការប្រកួត​នេះគឺជា​ជំនួប​ដ៏​សំខាន់ ដើម្បី​ប្រជែង​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ ស្របពេល​លោក​ Ryu Hirose ​គ្រូបង្វឹក​ក្រុម​គោព្រៃ​កម្ពុជា​ថា នឹង​ព្យាយាម​បង្កើត​អ្វីមួយក្នុងជំនួប​ដ៏​ធំ​នេះ។​ ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះបាន​ទទួលស្គាល់ថា បើ​ក្រឡេកមើល​តារាង​ចំណាត់ថ្នាក់​ពិភពលោក ឬ​ FIFA Ranking ​ក៏ដូចជា​បទពិសោធន៍​កន្លងមក គឺ​ក្រុម​ជម្រើសជាតិ​ថៃធ្វើបាន​ល្អ​ជាង​កម្ពុជា។ តែ​យ៉ាងណា​លោក​ថា វា​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម​ទាំងពីរ។​ ​អ្វីដែល​​ពិសេសលោក​ Ryu Hirose ​បាន​សង្កត់ធ្ងន់ថា លោ​ក​មិន​ចង់​ឲ្យ​គ្រប់គ្នា​គិតថា វា​នឹង​ជាការ​ប្រកួត​ដ៏​ងាយស្រួល​សម្រាប់​ក្រុម​ឡើយ ស្របពេល​ក្រុម​គោព្រៃប្ដេជ្ញា​នឹង​ព្យាយាម​ធ្វើ​ឲ្យ​មួយ​ឲ្យ​កើតឡើង​ ក្នុងការ​ប្រកួត​ដ៏​សំខាន់​នេះ។​

​ចំណែក​លោក​ Alexandre Polking ​គ្រូបង្វឹក​ក្រុម​ដំរី​សឹក​ថៃ​វិញបាន​លើកឡើងថា ទោះបី​ក្រុម​ទាំងមូលក៏ដូចជា​កូនក្រុម បានដាក់​គោលដៅ​ឈ្នះ​ក្នុង​ការប្រកួត​ដ៏​សំខាន់​នេះ តែ​លោក​ក៏មាន​ក្ដីបារម្ភ​ខ្លះ​ដែរ ដ្បិត​ក្រោយ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ពួកគេ​មាន​ពេល​ហាត់​ពេញ​បានតែ ២​ថ្ងៃ​ប៉ុណ្ណោះ។ ដូច្នេះ​លោក​ចង់​ផ្លាស់ប្ដូរ​កីឡាករ​មួយចំនួន ដើម្បី​លេង​ជាមួយ​កម្ពុជា។​ ​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃ​នេះដែរ សម្រាប់​បងប្អូន​អ្នកគាំទ្រដែលមាន​បំណង​ចង់​ចូលរួម​ទស្សនា និង​លើកទឹកចិត្ត​ក្រុម​គោព្រៃ​កម្ពុជា​ផ្ទាល់ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាក៏មាន​រៀបចំ​សំបុត្រ​ចូល​ទស្សនា​ផងដែរ ដោយ​គ្រាន់តែ​ Comment ​ដើម្បី​ក្រុមការងារ​សហព័ន្ធ​ធ្វើការ​ទាក់ទង និង​ផ្ដល់​សំបុត្រ​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​តែម្ដង។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជាកំពុង​ឈរ​លេខ​៣ ក្នុង​ពូ​ល​ A ​ដោយមាន ៦​ពិន្ទុចាញ់​ប្រៀប​ក្រុម​ថៃ និង​ឥណ្ឌូនេស៊ី ១​ពិន្ទុ ខណៈ​ក្រុម​នីមួយៗនៅសល់ ១​ប្រកួត​ក្នុង​ដៃដែល​ត្រូវ​ប្រកួត​ចុងក្រោយ​ថ្ងៃនេះ។ ដូច្នេះ​ការជួប​ថៃ​យប់​នេះកម្ពុជា​ត្រូវការ​​ឈ្នះ​ដាច់ខាត ដើម្បី​មាន​ឱ​កា​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​ AFF Mitsubishi Electric Cup 2022។ ការប្រកួត​នេះក៏​នឹងមាន​ផ្សាយ​បន្ដ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​បាយ័នផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm