ណាតូ៖ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូបាននិយាយថា បណ្ដាប្រទេសលោកខាងលិចត្រូវតែត្រៀមផ្ដល់ការគាំទ្ររយៈពេលវែងដល់អ៊ុយក្រែន ខណៈរុស្ស៊ីពុំបានបង្ហាញសញ្ញានៃការធូរស្រាល។
លោក Jens Stoltenberg បានប្រាប់ទូរទស្សន៍ BBC ថា ការគាំទ្រខាងយោធានឹងធានាពីការរស់រានរបស់អ៊ុយក្រែន ជាប្រទេសមានអធិបតេយ្យភាព និងបង្ខំរុស្ស៊ីឲ្យអង្គុយចរចាដើម្បីបញ្ចប់សង្គ្រាមនេះ។ មេដឹកនាំរុស្ស៊ីបានចោទលោកខាងលិចពីបទប្រើប្រាស់អ៊ុយក្រែន ដើម្បីបំផ្លាញប្រទេសរបស់លោក។ មីស៊ីល និងយានដ្រូនរបស់រុស្ស៊ីបានវាយប្រហារអ៊ុយក្រែននៅថ្ងៃឆ្លងឆ្នាំ។ លោក Stoltenberg បានប្រាប់កម្មវិធី One programme របស់វិទ្យុ Radio 4's World ថា កម្មវិធីកេណ្ឌកម្លាំងយោធាដោយផ្នែករបស់រុស្ស៊ី ដែលបានបញ្ជាកាលពីខែកញ្ញាបង្ហាញថា ទីក្រុង Moscow ពុំមានបំណងបញ្ចប់សង្គ្រាមបច្ចុប្បន្ននេះទេ។
លោកថា កងកម្លាំងអ៊ុយក្រែនបានវាយបកជាច្រើនខែ ប៉ុន្តែយើងក៏បានដឹងដែរថា រុស្ស៊ីបានកេណ្ឌកម្លាំងយ៉ាងច្រើនបន្ថែមទៀត ភាគច្រើននៃពួកគេកំពុងហ្វឹកហាត់នៅពេលនេះ។ ប្រមុខអង្គការនេះបន្ថែមថា គ្រប់សុចនាករណ៍ទាំងអស់បង្ហាញថា ពួកគេត្រូវបានត្រៀមបន្តសង្គ្រាមនេះ ហើយក៏ព្យាយាមបើកការវាយលុកថ្មីផងដែរ៕
អត្ថបទ៖ សុខមាន