ព្រះសីហនុ ៖ វិបត្ដិជំងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលជាសកល បានបន្ដយារយីសុខមាលភាពអាយុជីវិតពលរដ្ឋ និងបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងនោះកម្ពុជាក៍បានរងនូវបញ្ហាប្រ ឈមនេះដែរ។
ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី២១ ខែមេសា កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ៧.៧៤៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២.៧៩៤នាក់ និងអ្នកជំងឺកំពុងព្យាបាលសរុបចំនួន ៤.៨៩៣នាក់ ហើយអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ៥៤នាក់។ ដោយឡែកខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២១ ខែមេសាដែរ មានអ្នកឆ្លងសរុបជិត ១ពាន់នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង ៥០០នាក់ និងអ្នកជំងឺកំពុងព្យាបាលសរុបជាង ៤០០នាក់ ហើយអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ-១៩ សរុប ៤នាក់ ជនជាតិខ្មែរទាំងអស់ (ស្រី៣)។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធិភាព រដ្ឋបាលខេត្ដ បាននិងកំពុងអនុវត្ដយ៉ាង ម៉ឺងម៉ាត់តាមសេច ក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងជំ ងឺកូវីដ-១៩ ក្នុងនោះខេត្ដ បានបន្ដត្រួតពិនិត្យរឹតបន្តឹងការធ្វើដំណើរចេញ-ចូលខេត្ដព្រះសីហនុ បិទខ្ទប់តំបន់ឆ្លងរាលដាលជំងឺ កូវីដ-១៩ បិទផ្អាកអាជីវកម្មចម្រុះ និងលំនៅឋាន ដែលមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។ល។ ទន្ទឹមនឹងការផ្សព្វផ្សាយ ណែនាំ រដ្ឋបាលខេត្ដ ក្រុង ស្រុក បានពិន័យអន្តរការណ៍ជាប្រាក់ចំពោះអ្នកបើករថយន្ត និងម៉ូតូដែល បានល្មើសលួចបន្លំ និងគេចវេះពីគោលដៅត្រួតពិនិត្យរថយន្តឆ្លងកាត់ចេញ-ចូលខេត្តព្រះសីហនុ (ត្រួតពិនិត្យចត្តាឡីស័ក) តាមអនុក្រឹត្យលេខ ៣៧អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
បានចេញសេចក្តីណែនាំស្តីពីការធ្វើចត្តាឡីស័កដោយខ្លួនឯងរយ:ពេ ល១៤ថ្ងៃ ក្រោយពេលបានផ្ដល់វត្ថុសំណាកដើម្បីវិភាគកមេរោគកូវីដ-១៩ បន្តស្រាវជ្រាវ និងអំពាវនា វដល់អ្នក ដែលមានការ ពាក់ព័ន្ធឱ្យស្ម័គ្រចិត្តមកយកវត្ថុសំ ណាក និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ នេះជាការបញ្ជាក់ពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ។
ទាក់ទិនទៅនឹងវិធានការនេះ រដ្ឋបាលខេត្ដព្រះសីហនុ បាននិងកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងប ង្ការជំងឺកូវីដ-១៩ ដោយបានចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋពន្លឿនការចុះឈ្មោះនៅតាមមូលដ្ឋានដើម្បីរៀបចំបញ្ជីឈ្មោះចាក់វ៉ាក់សាំងនេះឱ្យបានទាន់ពេលវេលា។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ដ បានខិតខំមមាញឹកចាក់ជូនពលរដ្ឋទូទាំងខេត្ដរួមមាន៖ ១-វ៉ាក់សាំង Sinopharm ចាក់លើកទី១ បានជិត ៤ពាន់នាក់ និងចាក់លើកទី២ បានជាង ៣ពាន់នាក់។ ២-វ៉ាក់សាំង Covishield ចាក់លើកទី១ បានជាង ៧ពាន់នាក់ និងចាក់លើកទី២ បានជាង ២រយនាក់។ និង៣-វ៉ាក់សាំង Sinovac ចាក់លើកទី១ បានជិត ៦ពាន់នាក់ និងចាក់លើកទី២ បានជាង ២ពាន់នាក់។ ទន្ទឹមនឹងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្ដខេត្ដ ក៍មិនភ្លេចការងារជួយសង្គ្រោះដែរ ដោយក្រុមការងារខេត្ដ បានបន្ដនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័កជិត២០០គ្រួសារ នៅតំនប់បិទខ្ទប់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ៕ .អត្ថបទ៖ គង៉ ប៊ុនថា








