អាជ្ញាធរមីន ប្រគល់សម្ភារបោសសម្អាតមីនជូនបញ្ជាការដ្ឋានកងវិស្វកកម្មកងទ័ពជើងគោក និងបញ្ជាការដ្ឋានអង្គរក្ស

2023/01/02 07:29:53 pm        357

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ​បានប្រគល់សម្ភារបោសសម្អាតមីនជូនបញ្ជាការដ្ឋាន​កងវិស្វកកម្ម​កងទ័ពជើងគោក​ និងបញ្ជាការដ្ឋានអង្គរក្ស រួមមានម៉ាស៊ីនរាវមីនចំនួន ​១៦០ ឃីដចំនួន ១៦០ អាវការពារចំនួន​ ៤០ និងឧបករណ៍គ្រឿងបំផ្ទុះចំនួន ៨៥​ សរុបជាថវិកាចំនួន ៧៨៥.១២៥ ដុល្លារអាមេរិក។

សម្ភារបោសសម្អាតមីន បានធ្វើការបែងចែកដូចខាងក្រោម ៖

-បញ្ជាការដ្ឋានកងវិស្វកកម្មកងទ័ពជើងគោក ទទួលបានម៉ាស៊ីនរាវមីនចំនួន ១៥០ ឃីដចំនួន ១៥០ អាវការពារចំនួន ៤០ និងឧបករណ៍គ្រឿងបំផ្ទុះចំនួន ៨៥ សរុបជាថវិកាចំនួន ៧៤៥.៧៧៥ ដុល្លារអាមេរិក ទទួលដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងវិស្វាកកម្មកងទ័ពជើងគោគតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត​ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ព​ជើងគោក។

-បញ្ជាការដ្ឋានអង្គរក្ស ទទួលបានម៉ាស៊ីនរាវមីនចំនួន ១០ និងឃីដចំនួន ១០ សរុបជាថវិកាចំនួន ៣៩.៧៧៥ ដុល្លារអាមេរិក ​ទទួលដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាជ្ញ សុផល មេបញ្ជាការរង​បញ្ជាការដ្ឋានអង្គរក្ស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា​ការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ​និងវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងគោក និង​កងអង្គរក្ស ដែលបានខិតខំប្រឹងប្រែង លះបង់ និងពលីគ្រប់បែបយ៉ាង ​ចូលរួមការពារសន្តិភាព និង​ជាតិមាតុភូមិ ជាពិសេសការពារសុខ​សុវត្ថិភាពជូនសម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង​ក្រុមគ្រួសាររបស់សម្តេចទាំងទ្វេរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ កងទ័ពជើងគោក មិនត្រឹមតែការ​ពារបូរណ​ភាពទឹកដី ​និងការពារសន្តិភាពប៉ុណ្ណោះទេ​ ថែមទាំងបានទទួលនូវការ​ហ្វឹកហ្វឺន​ជំនាញ ​បំពាក់សម្ភារ និង​ចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ​ផងដែរ ​ហើយថ្មីៗនេះ ​បានចូលរួមធ្វើការ​បោស​សម្អាតមីន ក្នុងគម្រោង​សម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ប្រកបដោយជំនាញ។

ទេសរដ្ឋមន្រ្តី បន្តទៀតថា សម្ភារដែលប្រគល់ជូននាថ្ងៃនេះ ​កងទ័ពជើងគោក នឹងយក​ទៅ​ប្រើប្រាស់​ក្នុងគោលដៅពន្លឿនការងារបោសសម្អាតមីន ​ដើម្បីឈានទៅសម្រេច​បាននូវទស្សនវិស័យ​របស់​សម្តេចតេជោ ​នាយករដ្ឋមន្រ្តី ​ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm