ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានពីករណី
ស្លាប់ពីរនាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ លើស្ត្រីជនជាតិខ្មែរ អាយុ៥៤ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញនៅវេលាម៉ោង ០០:៤៥នាទីរំលងអធ្រាត្រ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១
និងស្ត្រីជនជាតិខ្មែរ អាយុ៥៤ឆ្នាំ រស់នៅសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០ព្រឹក ថ្ងៃទី២១ខែមេសា ឆ្នាំ២០២១នេះ ដោយសារវិបត្ដិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ១៩។
សូមបញ្ជាក់ថាបើយោងតាមសេចក្តីជូនព៌ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២១ ម្សិលមិញនេះ ករណីឆ្លងថ្មីកូវីដ១៩ មានចំនួន៣០៣នាក់ និងករណីព្យាបាលជាសះស្បើយចំនួន២៣៩នាក់ ដែលនាំអោយករណីឆ្លងសរុបនៅកម្ពុជាបានកើនដល់ចំនួន៧៧៤៧នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន២៧៩៤នាក់ ក្នុងនោះបណ្ដាលឲ្យអ្នកស្លាប់ចំនួន៥៤នាក់ហើយបើគិតទាំងករណីថ្មីចំនួនពីរនាក់នៅថ្ងៃនេះបន្ថែមទៀត នាំឲ្យអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជា បានកើនឡើងដល់៥៦នាក់ហើយ៕ 