បណ្តាសិស្សានុសិស្សខេត្តកណ្តាល ប្តេជ្ញាប្រឹងសិក្សារៀនសូត្រនៅក្នុងបវេសនកាលឆ្នាំសិក្សាថ្មី

2023/01/02 09:25:12 pm        508

កណ្ដាល៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បណ្តាសាលារៀននៅទូទាំងខេត្តកណ្តាល បាន​បើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៣ ទៅតាមកម្មវិធីរបស់ក្រសួងអប់រំយុវជន ​និងកីឡា។ សម្រាប់ការបើកបវេសនកាលថ្មីនេះ​ បណ្តាសិស្សានុសិស្សគ្រប់កម្រិតសិក្សា បានបង្ហាញការប្តេជ្ញា​ចិត្ត​ខំប្រឹងសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាជាងបណ្តាឆ្នាំសិក្សាកន្លងមក។

បណ្តា​សិស្សានុសិស្សនៃវិទ្យាល័យ ​ហ៊ុន សែន តាខ្មៅ ​បានថ្លែងប្រាប់BTVថា ​នៅថ្ងៃនេះវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ​គឺបានរៀបចំកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣ ​ក្រោមអធីបតីភាព លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល។

បណ្តាសិស្សានុសិស្ស បានបង្ហាញការបេជ្ញាចិត្តខ្លាំងកា្ល ខិតខំត្រង់តា្រប់ស្តាប់គ្រូពន្យល់ រៀឲ្យពូកែ​ដើម្បី​មុខមាត់អាណាព្យាបាល សាលារៀន ក៏ដូចសង្គមជាតិទាំងមូលផងដែរ។

លោក ទី ណាដា នាយកវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ថ្លែងថា ​នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក៏ដូចជា​ក្នុងឆ្នាំសិក្សាបន្តបន្ទាប់ទៀតដែរ ​បណ្តាលោកគ្រូ អ្នកគ្រូ​ មានការតាំងចិត្តខ្លាំងក្លាដែរ លើការបង្ហាត់​បង្រៀនសិស្សឲ្យពូកែ តាមរយៈ ពង្រឹងការអនុវត្តវិន័យសាលា ​ការបង្កើតគន្លឹះ យុទ្ធសាស្ត្រថ្មីៗ​សម្រាប់​បង្កើនការបង្រៀន ធ្វើឲ្យសិស្សងាយយល់​ ងាយចាំ និងរៀនពូកែ។

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ​ថា នៅក្នុងឆ្នាំសិក្សា២០២២កន្លងមកនេះ ខេត្តកណ្តាល ​មានមោទកភាព ​ដែលមានសិស្សានុសិស្សថ្នាក់ទី១២​ រៀនពូកែ ហើយបានប្រឡង​ជាប់​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៧​ ៥៤៩នាក់​ ស្មើប្រមាណជាង៧៦% ក្នុងនោះ​សិស្សជាប់និទ្ទេសA មានចំនួន១០៤នាក់ ​ដោយនៅក្រុងតាខ្មៅ​ មានសិស្សប្រឡងជាប់និទេ្ទសA មានរហូត៣៤នាក់ច្រើន៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm