ផ្សារទំនើបៗកំពុងកើតឡើងជាបន្តបន្ទាប់ បង្ហាញអំពីការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា

2023/01/02 09:43:19 pm        1.3 K

​ភ្នំពេញ៖ ឱកាសដែលកម្ពុជាទទួលបានការវិនិយោគជាហូរហែ ពិសេសការវិនិយោគលើផ្សារ​ទំនើបៗ ​និងកំពុងបើកដំណើរការយ៉ាងផុលផុស​ ក្នុងពេលបច្ចុប្បន្ន គឺបានបង្ហាញអំពីការងើបឡើង​នៃសេដ្ឋកិច្ចកម្ពុជា ​ដែលកំពុងដើរឆ្ពោះទៅរកប្រទេស​ ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន ស្តីពី កម្ពុជាគឺជាប្រទេសគោលដៅសម្រាប់ការទាក់ទាញអ្នកវិនិយោគ ថា កម្ពុជាគឺជាប្រទេសមួយ​កំពុង ទាក់ទាញអ្នកវិនិយោគ ដោយកម្ពុជាបានបើកទូលាយដល់​វិនិយោគិន​គ្រប់ផ្នែក គ្រប់កម្រិត។​​​​ ខណៈដែលពិភពលោកកំពុងរងនូវវិបត្តិជាសកល កម្ពុជានូវ​តែទទួល​បាន​ឱកាសវិនិយោគ និងទាក់ ទាញវិនិយោគិនឲ្យមកបណ្តាក់ទុនជាហូរហែរ។

លោកឧកញ៉ា បន្តថា កម្ពុជាមិនត្រឹមតែទទួលបានការវិនិយោគលើផ្នែកឧស្សាហកម្ម រោងចក្រ សហគ្រាស​ប៉ុណ្ណោះទេ ថែមទាំងទទួលបានការវិនិយោគលើផ្សារទំនើបៗ និងបានកំពុង​បានបើកដំណើរការជាបន្តបន្ទាប់ ដែលតាមរយៈ នេះបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា​មានជីវភាពកាន់តែធូរ, ដោយមានកំណើន GDP កើនឡើង​ បានបង្កើតទំនុកចិត្ត និងការជឿជាក់លើរាជរដ្ឋាភិបាល ស្របពេលកម្ពុជាបានផ្តល់ភាពអំណោយផលគ្រប់បែបយ៉ាង ដល់ការ វិនិយោគគ្រប់ផ្នែក គ្រប់កម្រិត។

ទាក់ទងការវិនិយោគលើផ្សារទំនើបៗនេះដែរ, លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញកិច្ច វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា ចំពោះការវិនិយោគលើទីផ្សារ គឺមិន​ខុសគ្នា​លើការវិនិយោគលើផ្នែកផ្សេងៗផងដែរ ​ប៉ុន្តែអ្វីដែលជាកត្តាសំខាន់ ច្បាស់ណាស់អ្នក​វិនិយោគ​គឺសម្លឹងមើលពីនិរន្តភាព នៃការវិនិយោគរបស់ខ្លួន ​ជាពិសេសសេដ្ឋកិច្ច និងការរីកចម្រើន​លើវិស័យបច្ចេកវិទ្យាផ្សេងៗជាដើម ដើម្បីជាតំណរនៃ ការតភ្ជាប់សម្រាប់ទំនាក់ទំនង និងផ្សាព្វផ្សាយ ក៏ដូចជាភាពស៊ីវីល័យរបស់ប្រទេសនោះផងដែរ។

របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២, ស្ថានភាពវិនិយោគ​នៅកម្ពុជា បានបង្ហាញ​ពីភាពល្អប្រសើរបន្តិច, ជាក់ស្ដែងគម្រោងវិនិយោគឯកជនសរុបមានចំនួន ១១៦ គម្រោង បាន កើនឡើង ២៤ គម្រោង, ​និងមានលទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ១០៥ ពាន់នាក់​ កើនឡើងជាង ៤៣% ​និងទុនវិនិយោគ សរុប ២ ៧៥៨​ លានដុល្លារអាមេរិក កើនឡើងជាង ១៣៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        73
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        66
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm