បាល់ទាត់៖ ក្រុមសារិកាព្រៃ Newcastle បានកោះហៅអ្នកចាំទី Martin Dubravka ដែល Manchester United ខ្ចីជើងត្រលប់មកវិញ។ អ្នកចាំទីជម្រើសជាតិស្លូវ៉ាគីរូបនេះបានផ្លាស់ទៅកាន់ទឹកដី Old Trafford កាលពីខែកញ្ញាក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល អមដោយលក្ខខណ្ឌទិញផ្តាច់។
តែកីឡាករវ័យ ៣៣ឆ្នាំរូបនេះបង្ហាញខ្លួនបានត្រឹម ២ប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Erik ten Hag ហើយពីរប្រកួតនោះសុទ្ធតែនៅពាន Carabao Cup។ Martin Dubravka បានផ្លាស់ទៅកាន់ Newcastle កាលពីឆ្នាំ២០១៨ បង្ហាញខ្លួនសរុប ១៣០ប្រកួតបិទសំណាញ់ទីបាន ៣៧លើកនៅ English Premier League។ Newcastle កំពុងឈរលេខ៣ នៅ Premier League ៩ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal៕
អត្ថបទ៖នាង សុភាវុធ