នៅចំណុចបេនឡានអូរស្មាច់ មានអ្នកចាំរត់ការទទួលធ្វើបណ្ណឆ្លងដែន ​សម្រាប់ពលរដ្ឋក្រៅខេត្ត ដោយម្នាក់អស់២០ម៉ឺនរៀល

2023/01/03 12:16:01 am        326

ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋ បានលើកឡើងថា នៅចំណុចបេនឡានអូរស្មាច់ ​មាន​អ្នកទទួលចាំ​ធ្វើ​បណ្ណឆ្លងដែន សម្រាប់ប្រជាពលរដ្ឋមកពីក្រៅខេត្តផ្សេងៗ ​តម្រូវម្នាក់ត្រូវចំណាយអស់ថវិកា​ចំនួន​២០០០បាត ស្មើនឹង២០ម៉ឺនរៀល ជាថ្នូរក្នុងការរត់ឯកសារ​មកខេត្តសម្រាប់​ធ្វើបណ្ណឆ្លងដែន​។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាអ្នកមកទទួលធ្វើបណ្ណឆ្លងដែន បានបង្ហើបឱ្យដឹងថា ចំពោះពួកគាត់​ដែល​ធ្វើដំណើរ​មកពីតាមបណ្តាលខេត្តផ្សេងៗ​ខុស​ពី​ខេត្តឧត្តរមានជ័យ ​ការធ្វើបណ្ណ​នេះ​ក្នុងម្នាក់ត្រូវចំណាយអស់ថវិកាចំនួន ២០០០បាត ស្មើនឹងលុយខ្មែរ២០ម៉ឺនរៀល ​ទើបអាចធ្វើ​បណ្ណឆ្លង​ដែន​បាន ​តាមរយះអ្នករត់ការទទួលធ្វើ។

ដោយឡែកចំពោះការធ្វើបណ្ណឆ្លងដែនអស់​តម្លៃថ្លៃជាងក្នុងសៀវភៅបន្ទុករបស់រដ្ឋ ដែលគេតម្រូវ​ឱ្យ​អស់តែត្រឹម ២ម៉ឺនរៀល​សម្រាប់​អ្នក​ក្នុង​ខេត្ត ​។

ប្រជាពលរដ្ឋ បាន​ដាក់​សង្ស័យ​ថា ​មន្ត្រី​នៃអង្គភាពច្រកចេញចូលតែ១របស់​ខេត្ត​ត្រូវរូវគ្នា​បើក​ភ្លើង​ខៀវ​ឱ្យ​ទៅ​ខាង​ក្រុម​អ្នក​ទទួលរត់ការ​នៅ​ខាងក្រៅធ្វើ​បែបនេះ ​ទើប​ពលរដ្ឋមក​ពី​តាម​បណ្តាល​ខេត្តផ្សេងៗ​អាច​ធ្វើបណ្ណឆ្លងដែនដោយរលូនយ៉ាងដូច្នេះ។

សូមបញ្ជាក់ផងដែរថា កន្លងមកការធ្វើបណ្ណឆ្លងដែន​សម្រាប់​ប្រជាពលរដ្ឋមក​ពី​តាម​បណ្តាល​ខេត្ត​ផ្សេងៗ​នោះ​គឺ​អាជ្ញាធរ​ខេត្ត​តម្រូវធ្វើឱ្យ​តែ​ចំពោះ​ពលរដ្ឋដែល​មាន​បញ្ហាជំងឺ​​ធ្ងន់ធ្ងរ​ត្រូវ​សង្រ្គោះ​បន្ទាន់​ទៅ​ប្រទេសថៃ ​និង​សាច់ញាតិ​ក្រុ​ម​គ្រួសារ​តែ​ប៉ុណ្ណោះ គឺ​មិន​តម្រូវ​ធ្វើ​ឱ្យ​អ្នកក្រៅខេត្ត​ដែល​មិនមាន​ជំងឺ​ធ្ងន់ធ្ងរ​នោះទេ។ បញ្ហាទាំងអស់នេះ​ មិនខុសពី​កន្ទេលធំ​បន្លំ​ដេក​របស់​មន្ត្រី​អង្គភាព​ច្រក​ចេញចូល​តែ​និង​ក្រុម​អ្នករត់ការ​សេវា​ធ្វើ​ខាង​ក្រៅ​នោះ​ទេ។

ចំពោះករណីនេះ ​អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ ​បាន​ទទួលជ្រាបជាព័ត៌មាន​ដែរឬយ៉ាងណា ចំពោះ​ក្រុម​ខិលខូច​ដែល​ជា​អ្នករត់ការធ្វើបណ្ណ​បានត្រូវរូវគ្នា​ជាមួយមន្រ្តី​អង្គភាព​ច្រកចេញចូលតែ១ ​រួមគំនិតគ្នាធ្វើខុស​ទៅ​និង​ក្រមសីលធម៌​របស់ខ្លួន​ ដោយ​សារ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន៕ អត្ថបទ៖ សារិទ្ធ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm