AFF៖ កម្ពុជា​បាន​ត្រឹម​ឈរ​លេខ​៣ ក្នុង​ពូ​ល​ A ​ក្រោយ​ចាញ់​ថៃ ៣-១

2023/01/03 04:49:56 pm        351

​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​កម្ពុជាបានបញ្ចប់​យុទ្ធនា​ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mitsubishi Electric Cup 2022 ហើយ ដោយបាន​ឈរ​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ពូ​ល​ A ​ក្រោយ​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​ថៃក្នុង​លទ្ធផល ៣-១ នៅ​កីឡដ្ឋាន​ Thammasat ​កាលពី​យប់មិញ។​

​សម្រាប់​ជំនួប​បញ្ច​ប់ពូ​ល​ A ​លើទឹក​ដី​ថៃ​នេះ ក្រុម​ម្ចាស់ផ្ទះមានឱកាស​រកបាន​គ្រាប់​បាល់​នាំមុខ ១​គ្រាប់​មុននៅ​ចុង​វគ្គ​ទី​១ ដែល​ធ្វើ​សម្រេច​ដោយ​ការទា​ត់បាល់​ពិន័យ ១១​ម៉ែត្រ​របស់​ខ្សែប្រយុទ្ធ​ Teerasil Dangda ​នៅ​នាទី​៤៥+២ ក្រោយ​អាជ្ញាកណ្ដាល​កីឡាករ យ៉ើ មូស្លីម ដែល​បង្កកំហុស​ក្នុង​ប្រអប់​គ្រោះថ្នាក់។​ ​ចូល​វគ្គ​ទី​២ បន្ទាប់ពី​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ជាការ​ប្រកួត​បាន ៥​នាទី ថៃក៏បាន​បន្ថែម​គ្រាប់​ទី​២ ដោយ​កីឡាករ​ Sumanya Purisai ​នៅ​នាទី​៥០។ យ៉ាងណាក្ដី​ក្រុម​គោព្រៃ​កម្ពុជានៅតែ​ព្យាយាម​ទប់ និង​វាយបកជាមួយ​ការបង្កើត​ឱកាស​មួយចំនួន ជាក់ស្ដែង​កីឡាករ សៀង ច​ន្ធា បាន​ស៊ុត​បញ្ចប់​ទី​គ្រាប់​បាល់​វាយបក ១​គ្រាប់​ឲ្យ​កម្ពុជា​វិញ ក្រោយ​ការញាក់ និង​បញ្ជូន​ដ៏​ល្អ​ពី​មិត្ត​រួម​ក្រុម សារ ទី នៅ​នាទី​៦៨ មុន​កីឡាករ​ Teerasil Dangda ​បន្ថែម​គ្រាប់​ទី​៣ ឲ្យ​ថៃនៅ​នាទី​៩០ ហើយ​បាន​រក្សា​ដល់​ចប់​ការប្រកួត​តែម្ដង។​

​ជាមួយ​លទ្ធផល​នេះដែរបានធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា បញ្ចប់​បេសកកម្ម​ក្នុង​ពានរង្វាន់​ប្រចាំ​តំបន់​នេះត្រឹម​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ពូ​ល​ A ​ដោយ​រកបាន ៦​ពិន្ទុជាមួយ​លទ្ធផល ៤​ប្រកួត​ឈ្នះ ២ និង​ចាញ់ ២ ស្របពេល​ក្រុម​ជើងឯក ៦​សម័យ​ថៃ និង​ក្រុម​ជើងឯក​រង ៦​សម័យ​ឥណ្ឌូនេស៊ីបាន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយ​រកបាន ១០​ពិន្ទុ​ស្មើគ្នា ខណៈ​ប្រកួត​ចុងក្រោយ​របស់​ឥណ្ឌូនេស៊ីគឺ​បាន​យកឈ្នះ​ហ្វីលីពីន ២-១ ដំណាលគ្នាកាលពី​យប់មិញ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm