ព្រឹទ្ធាចារ្យ​បាល់ទាត់​កម្ពុជា​សោកស្ដាយ និង​រំលឹក​អនុស្សាវរីយ៍​ជាមួយ​ Pele

2023/01/03 04:59:36 pm        608

​បាល់ទាត់៖ លោក ប៉ែន ផាត ព្រឹទ្ធាចារ្យ​បាល់ទាត់​កម្ពុជាបាន​សម្ដែង​ការ​សោកស្ដាយ​ជាខ្លាំង ចំពោះ​ការបាត់បង់​លោក​ Pele ​ដែល​បានទទួល​មរណភាព​កាលពី​ថ្មីៗក្នុង​វ័យ ៨២​ឆ្នាំ ហើយ​លោក​ក៏បាន​រំលឹក​នូវ​អនុស្សាវរីយ៍​មួយចំនួន ជាមួយ​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល និង​ពិភពលោក​នេះ​ផងដែរ។​

​ក្នុង​នាម​អតីត​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់ដែល​ធ្លាប់បាន​លេង​ទល់នឹង​ក្រុម​ប្រេ​ស៊ី​ល ក៏ដូចជា​លោក​ Pele ​ផ្ទាល់កាលពី​កំឡុង​ឆ្នាំ​១៩៧២ លោក​ព្រឹទ្ធាចារ្យ​រូបនេះបាន​លើកឡើងថា លោក​ Pele ​គឺជា​វីរបុរស​របស់​ពិភពលោក ហើយ​លោក​គិតថា គ្មាន​កីឡាករ​ណាមួយ​ធ្វើបាន​ល្អ​ដូច​គាត់​ឡើយ ទាំង​បច្ចេកទេស ស្មារតី និង​អារម្មណ៍ គឺ​ហ្នឹង​ន៎ ពិសេស​ពេល​លោក​ Pele ​មាន​បាល់​នៅមុខ​ប្រអប់​ទី​ចម្ងាយ​ខ្ទង់ ១៦​ម៉ែត្រ​លោក​ត្រូវតែ​ស៊ុត​ចូល​ជាមិនខាន។​ ​អ្វីដែល​ពិសេស បើ​មាន​បាល់​នៅ​នឹង​ជើង​ហើយ លោក​អាចធ្វើ​អ្វីៗ​បាន​គ្រប់បែបយ៉ាង។ ដូច្នេះ​លោក ប៉ែន ផាត បាន​ចាត់ទុកជា​សំណាង​មួយ​ដ៏​ធំ បន្ទាប់ពី​ចប់​ការប្រកួត​មិត្តភាពកាលពី​ឆ្នាំ​១៩៧២ នៅ​ទីក្រុង​បាងកក មាន​អ្នកសារព័ត៌មានបាន​សួរ​លោក​ Pele ​ថា តើ​កីឡាករ​ថៃ​ទាំងអស់ក្នុងការ​ប្រកួត​នេះ តើ​មាន​កីឡាករ​ណា​លេង​ល្អ​ទេ។ ពេលនោះ​វីរបុរស​បាល់ទាត់​ពិភពលោក​នេះ​ថា មាន​កីឡាករ​ម្នាក់ពាក់អាវ​លេខ​៧ គឺ​លោក ប៉ែន ផាត ផ្ទាល់​តែម្ដង។​

​គ្រា​ដែល​នោះបានធ្វើ​ឲ្យ​លោក ប៉ែន ផាត មានការ​សប្បាយ​ចិត្តជា​ខ្លាំង ហើយក៏​ជា​ពេលវេលាដែល​មិត្ត​រួម​អាជីព ក៏ដូចជា​ប្រទេស​ថៃមិនអាច​បំផុស​អតីត​វីរបុរស​បាល់ទាត់​កម្ពុជា​រូបនេះ​ឡើយ។ ដោយសារ​អនុស្សាវរីយ៍​ទាំងអស់នេះ បានធ្វើ​ឲ្យ​លោក​មានការ​សោកស្ដាយចំពោះ​មរណភាព​លោក​ Pele ​ដ្បិត​លោក​បាន​រៀន​ធ្វើតាម​បុរស​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ជាច្រើន ទាំង​ចង្វាក់​លេង និង​បណ្ដើរ​បាល់​។ យ៉ាងណាក្ដី​លោក ប៉ែន ផាត បាន​ជូនពរ​ឲ្យ​វិញ្ញាណក្ខន្ធ​របស់លោក​ Pele ​បាន​ទៅកាន់​ស្ងប់​សុខ ហើយ​ប្រជាជន​លើ​ពិភពលោកនឹង​ចងចាំ​នូវ​ស្នាដៃ និង​វីរភាព​របស់លោកក្នុង​វិស័យ​កីឡា​មួយ​នេះ។​

​សូម​រំ​លឹ​កថា ព្រឹទ្ធាចារ្យ ប៉ែន ផាត គឺជា​អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កំឡុង​ទសវត្សរ៍​ទី៦០ និង ៧០។ ហើយ​កាលដែល​លោក​មានឱកាស​លេង​ផ្ទាល់​ជាមួយ​ Pele ​ស្របពេល​លោក​ប្រកប​អាជីព​នៅ​ថៃជាមួយ​ក្លិប​ Rajpracha FC​។ បន្ទាប់មក​ក៏មាន​ការរៀបចំ​ជំនួប​មិត្តភាព​អន្ដរជាតិកាលពី​ឆ្នាំ​១៩៧២ រវាង​ក្រុម​ All Stars ​ថៃ និង​ក្លិប​ Santos ​របស់លោក​ Pele ​នៅ​ទីក្រុង​បាងកក ក្នុងនោះ​ក៏មាន​វត្តមាន​វីរបុរស​បាល់ទាត់​កម្ពុជា​លោក ប៉ែន ផាត ផងដែរ ទើប​ធ្វើ​ឲ្យ​លោក​ទទួលបាន​ឱកាស​លេង​ជាមួយ Pele និង​បន្សល់​នូវ​អនុស្សាវរីយ៍​ជាច្រើនក្នុង​អាជីព​របស់លោក មុន​ចូលនិវត្តន៍៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        319
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        398

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm