កំហឹង​ដ៏​ពុះពោរ​បាន​ផ្ទុះឡើង​ក្នុង​ប្រទេស​រុស្ស៊ី ខណៈ​ទាហាន​រាប់​សិប​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​រប​ស់​អ៊ុយ​ក្រែ​ន

2023/01/03 05:15:02 pm        581

​រុស្ស៊ី៖ រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​ទទួល​ស្គាល់​ថា ទាហាន​ដ៏​ច្រើន​របស់​ខ្លួន​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ ​ក្នុងចំណោម​ការ​វាយ​ប្រហារ​ដ៏​ខ្លាំងក្លា​ជាច្រើន​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ដែល​នាំ​ឲ្យ​មានការ​ទាម​ទារ​ពី​ក្រុម​អ្នក​សរសេរ​ប្លុក​ជាតិនិយម​រុស្ស៊ីឲ្យ​ដាក់ទោស​ក្រុម​មេបញ្ជាការ​កងទ័ព ​ដែល​ឲ្យ​ទាហាន​ស្នាក់នៅ​កន្លែង​ស្តុក​គ្រាប់រំសេវ​។

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​ថា ទាហាន ​៦៣​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​ដ៏​ធំ​មួយ​ ដែល​បាន​បំផ្លាញ​បន្ទាយ​បណ្ដោះអាសន្ន​នៅ​ក្នុង​អតីត​មជ្ឈមណ្ឌល​វិជ្ជាជីវៈ​ក្នុង​ទីក្រុង Makiivka​ ជាទី​ក្រុង​ភ្លោះ​នៃ​តំបន់ Donetsk ក្នុង​ភាគ​ខាង​កើត​ប្រទេស​អ៊ុយ​ក្រែ​នដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រុស្ស៊ី។ ក្រសួង​ដដែល​និយាយ​ថា កន្លែង​ស្នាក់នៅ​នេះ​ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​ត​ចំនួន​ ៤​គ្រាប់​ពី​ជើង​ទម្រ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ូ​កែ​ត HIMARS ផលិត​ដោយ​សហរដ្ឋអាមេរិក ដោយ​អះអាង​ថា ​រ៉ូ​កែ​ត​ចំនួន​ ២​គ្រាប់​ត្រូវ​បាន​បាញ់​ទម្លាក់​។ ចំណែក​ទីក្រុង Kyiv និយាយ​ថា ចំនួន​អ្នក​ស្លាប់​សរុប​របស់​ទា​ហាន​រុស្ស៊ី​មាន​រហូតដល់​រាប់​រយ​នាក់ ទោះបីជា​ក្រុម​មន្ត្រី​គាំទ្រ​រុស្ស៊ី​បាន​ហៅថា​ ជាការ​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​ក៏ដោយ​។

​ក្រុម​អ្នក​សរសេរ​ប្លុក​រុស្ស៊ី​បាន​និយាយ​ថា ការ​បំផ្លិចបំផ្លាញ​ដ៏​ធំ​នេះ​ដោយសារតែ​ការ​ស្នាក់​នៅ​ក្នុង​បន្ទាយ​អគារ​តែមួយ​ជាមួយ​ឃ្លាំង​ស្តុក​គ្រាប់រំសេវ ទោះបី​ក្រុម​មេបញ្ជាការ​ទាំងនោះ​ដឹង​ថា ​វា​ជា​គោលដៅ​នៃ​គ្រាប់​រ៉ូ​កែ​ត​របស់​អ៊ុយ​ក្រែ​ន​ក៏ដោយ​។ ដោយឡែក​ខាង​ភាគី​អ៊ុយ​ក្រែ​ន​វិញ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យាន​ដ្រូ​ន​រុស្ស៊ី​ទាំងអស់ ​៣៩​គ្រឿង​ដែល​បាន​បាញ់​នៅ​ក្នុង​យប់​ទី​៣ នៃ​ការវាយប្រហារ​លើ​គោលដៅ​ជន​ស៊ីវិល ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ក្នុង​រដ្ឋធានី Kyiv និង​ទីក្រុង​នានា​ផ្សេងទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm