ឆ្នាំ​២០២២ វិស័យ​កីឡា​ជាតិ​បាន​បង្ហាញ​ភាព​លេច​ត្រដែត ទាំង​លើ​ឆាក​ជាតិ និង​អន្ដរជាតិ​

2023/01/03 05:46:39 pm        247

​​កីឡា​ជាតិ​៖ ឆ្នាំ​២០២២ បាន​បញ្ចប់​ទៅ​ដោយ​បន្សល់​នូវ​សមិទ្ធផល និង​អនុស្សាវរីយ៍​ជាច្រើន​សម្រាប់​វិស័យ​កីឡា​កម្ពុជា មុន​ផ្លាស់ប្ដូរ​ចូលឆ្នាំ​២០២៣ ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ ដែល​ប្រជាពលរដ្ឋ​កំពុង​ទន្ទឹង​រង់ចាំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​

​ជាមួយគ្នា ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បានចាត់ទុក​ឆ្នាំ​២០២២ គឺជា​ឆ្នាំ​មួយ​ដ៏​ជោគជ័យ បន្ទាប់ពី​កម្ពុជាបានសម្រេច​សមិទ្ធផល​ជា​បន្ដបន្ទាប់ ដែល​បានបង្ហាញ​នូវ​ភាពលេច​ត្រដែត​របស់​វិស័យ​កីឡា​កម្ពុជា ទាំង​លើ​ឆាក​ជាតិ និង​អន្ដរជាតិ។​ ​សមិទ្ធផល​សំខាន់ៗដែល​ប្រតិបត្តិ​ករ​កីឡា​ឆ្នើម​របស់​កម្ពុជា​បានលើកឡើង ដូច​ជាការ​ដណ្ដើមបាន​មេដាយ​ដ៏​ច្រើន​ក្នុង​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម​, ការរៀបចំ​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការលើក​ទី​១ ដោយ​ជោគជ័យ ក៏ដូចជា​ការរៀបចំម​ហា​សន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​(OCA) ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កីឡា​ជុំវិញ​ពិភពលោក ដែល​បាន​សម្ដែង​ការភ្ញាក់ផ្អើល​ជាខ្លាំងចំពោះ​ភាព​ពិត​របស់​កម្ពុជា។​

​យ៉ាងណាក្ដីក្នុង​ដំណាល​កាល​ចុងក្រោយ នៃ​ការផ្លាស់​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី ឆ្នាំ​២០២៣ នេះ ឯកឧត្តម វ៉ា​ត់ ចំរើន បាន​ជំរុញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​បន្ថែមទៀត ពិសេស​កីឡាករ​-​កីឡាការិនី ទាំង​ជន​មាន​ពិការភាព និង​ជន​មិន​ពិការដើម្បី​ឈានដល់​គោលដៅ និង​ឆ្ពោះទៅរក​ភាពជោគជ័យ ប្រកបដោយ​ឧត្តមភាព និង​កិត្តិយស​ជាតិក្នុងនាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ គិត​ត្រឹម​ថ្ងៃទី​០៣ ខែមករារហូតដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ ដែលជា​ពេលវេលា​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ផ្លូវការ គឺ​កម្ពុជា​នៅសល់​ពេល​តែ ១២២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ សម្រាប់​រយៈពេល​នេះ​ត្រូវបាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ចាត់ទុកជា​ពេលវេលា​ដ៏​សំខាន់ ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវតែ​ពង្រឹង​ការអនុវត្ត និង​ប្រសិទ្ធភាព​ការងារ​បន្ថែម ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​តាម​ផែនការមេ សម្រាប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង ដែល​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំនេះ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        341
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        427

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm