Romelu Lukaku សង្ឃឹម​បន្ត​ស្នាក់នៅ​ជាមួយ Inter Milan មិន​ត្រលប់​ទៅ Chelsea វិញ

2023/01/03 07:19:05 pm        63

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក Romelu Lukaku សង្ឃឹមថានឹង​អាច​បន្ត​ការ​ស្នាក់នៅ​ជាមួយ Inter Milan មិន​ផ្លាស់​ត្រលប់​ទៅកាន់ Chelsea វិញ​នៅពេល​បញ្ចប់​កិច្ចសន្យាខ្ចី​។​ ​​Lukaku បាន​អវត្តមាន​ពី​ការប្រកួត​ភាគច្រើន​នៅ​ពាក់កណ្តាល​រដូវ​កាល​កន្លងមក​ជាមួយ Inter Milan មុន​ចាក​ចេញទៅ World Cup ជាមួយ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក តែ​បាន​ត្រឹម​ធ្លា​ក់នៅ​វគ្គ​វិលជុំ​ក្នុង​ពូ​ល​។

​​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Inter Milan ក្នុង​កិច្ចសន្យាខ្ចី​ជើង តែ​ការផ្លាស់​មកកាន់​ទឹកដី​អ៊ីតាលី​មានការ​លំបាក​ត្រង់ Chelsea បាន​ចំណាយ​លុយ​ដល់​ទៅ ៩៧.៥លាន​ផោន​នាំយក Lukaku ពី​ក្លិប​នៅ Serie A កាលពី​ខែសីហា ​ឆ្នាំ២០២១ មានន័យថា​ការផ្លាស់​មកកាន់ Inter Milan វិញ​ក៏ត្រូវ​ចំណាយលុយ​ច្រើន​ដែរ​។ ​​យ៉ាងណាក្តី​បញ្ហា​របួស​របស់ Lukaku ក៏​អាចធ្វើឱ្យ​ការចរចា​ផ្ទេរ​អាចទៅរួច​ដែរ ​ខណៈដែល Chelsea ក៏​ទំនង​មិនត្រូវ​ការ Lukaku ទៀត​ដែរ​។

​​រំលឹកថា Romelu Lukaku ធ្លាប់ជា​កីឡាករ​របស់ Chelsea ដំបូង​នៅ​ឆ្នាំ២០១០ តែ​មិន​ជោគជ័យ​ក៏​ផ្លាស់​ទៅកាន់ West Brom និង Everton ក្នុង​លក្ខខណ្ឌ​ខ្ចី​មុនពេល​ទទួលបាន​កិច្ចសន្យា​ផ្លាស់​ទៅ Verton ផ្លូវការ​នៅ​ឆ្នាំ២០១៤​។ ​​ឆ្នាំ២០១៧ Lukaku ក៏បាន​ផ្លាស់​ទៅកាន់ Manchester United លេង​ដល់​ឆ្នាំ២០១៩ ទើប​ផ្លាស់​ទៅកាន់ Inter Milan មុនពេល​ដែល Chelsea ទិញ​យកមក Stamford Bridge វិញ​កាលពី​ឆ្នាំ២០២១ នោះ​ក្នុងតម្លៃ​ផ្ទេរ​ជិត ១០០លាន​ផោន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        107
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        119
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm