ចិន​រៀបចំ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ចង្កៀង​គោម​ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី និង​ចូលឆ្នាំ​ចិន

2023/01/03 07:41:13 pm        323

​ចិន៖ ការ​តាំង​បង្ហាញ​ភ្លើង​ដ៏​ស្រស់​ត្រកាល​កំពុង​បំភ្លឺ​ផ្ទៃមេឃ ​នាពេល​រាត្រី​នៅក្នុង​ទីក្រុង Nanjing នៃ​ខេត្ត Jiangsu នៅ​ភាគ​ខាងកើត និង​ទីក្រុង Guiyang នៃ​ខេត្ត Guizhou ក្នុង​ភាគ​និរតីដើម្បី​ប្រារព្ធ​ពិធី​ឆ្នាំ​ថ្មី និង​ស្វាគមន៍​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នា​ពេល​ខាងមុខ​។

​ពិធីបុណ្យ​និទាឃៈ​រដូវ ឬ​ចូល​ឆ្នាំថ្មី​តាម​ចន្ទគតិ​របស់​ចិន គឺជា​ពិធីបុណ្យ​ដ៏​ធំ​បំផុត​តាម​ប្រពៃណី​របស់​ចិន​ នៅ​ពេល​ដែល​មនុស្ស​ទូទាំង​ប្រទេស​វិលត្រឡប់​ទៅកាន់​ស្រុក​កំណើត ​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​។ ពិធីបុណ្យ​និទាឃៈ​រដូវ​ដែល​នឹង​ចូល​មកដល់​នា​ពេល​ខាង​មុខ ឆ្នាំថោះ​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ​ឆ្នាំ​២០២៣​។ ​នៅ​ក្នុង​ទីក្រុង Nanjing ពិធីបុណ្យ​ចង្កៀង​គោម Qinhuai Lantern Festival លើក​ទី​៣៧ របស់​ចិន បាន​បើក​កាលពី​ថ្ងៃ​សៅរ៍​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​នេះ។ កន្លែង​កម្សាន្ត​ជាង​ ៣០ អំពូល​ភ្លើង ​LED និង​ចង្កៀង​គោម​ជាច្រើន​ត្រូវ​បាន​បង្កើត​ចេញ​ជា​រូបភាព​ផ្សេងៗ​គ្នានៃ​គំនូរជីវចល​ទន្សាយ និង​រឿង​គំនូរជីវចល​បែប​វិទ្យាសាស្ត្រ​សត្វ​ទន្សាយ ដើម្បី​ធ្វើ​ឲ្យ​ឆ្នាំ​ថ្មី​កាន់តែ​រីក​រាយ​។

​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក្រុម​អាជ្ញាធរ​ក្នុង​ទីក្រុង Guiyang បាន​តុបតែង​អំពូល​ភ្លើង​ចម្រុះ​ពណ៌​នៅ​ក្នុង​ទីតាំង​មួយ​ដែល​គេ​ហៅថា Moly Town នៅ​ក្នុង​តំបន់ Penglai អំឡុង​ការ​ឈប់​សម្រាក​ឆ្នាំ​ថ្មី​ដែល​មាន​រយៈពេល ​៣​ថ្ងៃ​ចាប់ផ្ដើម​ពី​ថ្ងៃ​សៅរ៍។ ​លោក Liu Qian ​ប្រធាន​ក្រុមហ៊ុន​ផ្ដល់​សេវា​ធ្វើដំណើរ​អន្តរជាតិ​ទេសចរណ៍ ​និង​ការ​វិនិយោគ Co., LTD របស់​ខេត្ត Guizhou បាន​និយាយ​ថា យើង​បាន​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​តាំង​ចង្កៀង​គោម​ឆ្នាំ​២០២៣ នៅ Moly Town ក្នុង​តំបន់ Penglai ដើម្បី​លា​ឆ្នាំ​ចាស់​២០២២ និង​ទទួល​ឆ្នាំ​ថ្មី ក្នុង​ការ​ស្ដារ​ទំនុក​ចិត្ត​ឡើងវិញ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​វប្បធម៌ ក្រោយ​ការ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស COVID-19​។ យើង​សង្ឃឹមថា ​ប្រជាពលរដ្ឋ​នឹង​ចូលរួម​ក្នុង​សកម្មភាព​វប្បធម៌​របស់​យើង​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm