កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល ពិនិត្យឃើញថា ការប្រកបអាជីវកម្មកំពង់ចម្លងក្នុងខេត្តកណ្ដាល មិនទាន់អនុវត្ដបានពេញលេញ តាមលក្ខណៈបច្ចេកទេសទូកចម្លង ឱ្យបានល្អប្រសើរនៅឡើយទេ។
ដូច្នេះរដ្ឋបាលខេត្ត តម្រូវឱ្យម្ចាស់អាជីវកម្មដែលកំពុងប្រើប្រាស់ទូកឱប ត្រូវធ្វើការផ្លាស់ប្ដូរមកប្រើទូកដែក ដែលមានទំហំនិងខ្នាតស្របតាមលក្ខណៈបច្ចេកទេសទូកចម្លង ក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ ។

