បាល់ទាត់៖ ក្លិបអង់គ្លេស Brighton សង្ឃឹមថានឹងអាចរក្សាខ្សែបម្រើជយលាភី World Cup អាហ្សង់ទីន Alexis Mac Allister មិនឱ្យចាកចេញអំឡុងពេលទីផ្សារដោះដូរកីឡាករក្នុងខែមករានេះ។

កីឡាករវ័យ ២៤ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួន ក្នុងការបង្ហាញខ្លួនដំបូងឱ្យក្រុមជំរើសជាតិអាហ្សង់ទីននៅ World Cup ជាមួយនឹងការយកឈ្នះបារាំងដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រ។ Brighton មកទល់ពេលនេះមិនទាន់បានទទួលសំណើផ្លូវការណាមួយនៅឡើយ តែសារព័ត៌មានជាច្រើនបានចុះផ្សាយពីការចង់បានរបស់ក្លិបធំៗនៅអឺរ៉ុបមានដូចជា Arsenal, Chelsea, Juventus និង Atletico Madrid។
Mac Allister ទើបតែចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីជាមួយ Brighton កាលពីមុន World Cup មកដល់ក្នុងសុពលភាពដល់ឆ្នាំ២០២៥។ ជាមួយនឹងជោគជ័យរបស់ Mac Allister នៅ World Cup នៅកាតានោះ Brighton ត្រូវបានគេដឹងថាមិនចង់ដាក់តម្លៃផ្ទេរណាមួយលើកីឡាករវ័យ ២៤ឆ្នាំរូបនេះឡើយ ពោលគឺចង់រក្សារូបគេនៅ Amex Stadium បន្តទៀត៕
អត្ថបទ៖នាង សុភាវុធ