គណៈកម្មការអន្តរក្រសួងកំពុងរៀបចំកិច្ចព្រមព្រៀងថ្មីសម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ

2023/01/03 09:34:28 pm        1.0 K

ភ្នំពេញ៖ គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួង ដែនដី នគរូបណីយកម្ម និងសំណង់ កំពុងរៀបចំកិច្ចព្រមព្រៀងថ្មីសម្រាប់អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ ខណៈប្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សាងសង់រួចរាល់​បាន ៥០ ភាគរយ។

នេះបើតាមឯកឧត្ដម ជា អូន រដ្ឋលេខាធិការប្រចាំការ និងអ្នកនាំពាក្យអាកាសចរស៊ីវិល ថ្លែងប្រាប់ BTV នាថ្ងៃទី០៣ ខែមករានេះ។

ឯកឧត្ដម ជា អូន បានថ្លែងថា ការរៀបចំកិច្ចព្រមព្រៀងថ្មីសម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ ដោយសារប្រលានយន្តហោះបច្ចុប្បន្ន មានទំហំតូចចង្អៀត មិនអាចពង្រីកបាន ដូច្នេះទើបរាជរដ្ឋាភិបាលដោយទទួលបានការវិនិយោគពីក្រុមហ៊ុនខ្មែរនៅក្នុងស្រុកទើបមានការរៀបចំកិច្ចព្រមព្រៀងថ្មី។

ឯកឧត្ដមថ្លែងថា៖«ការរៀបចំកិច្ចព្រមព្រៀងនេះ ​គឺតាមគោលការណ៍ឈ្នះឈ្នះរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ដើម្បីឱ្យប្រទេសកម្ពុជាយើងអាចទទួលជើងហោះហើរ​មកពីប្រទេសឆ្ងាយៗ​បាន​រឹតតែច្រើន​ថែមទៀត ​ពីព្រោះប្រលានយន្តហោះថ្មី យន្តហោះកម្រិតណាក៏យើងអាច​ទទួល​បានដែរ»។

ទាក់ទងនឹងការរៀបចំសេចក្ដីព្រមព្រៀងថ្មីនេះ កាលពីថ្ងៃទី២ ខែមករា ឯកឧត្តម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធាន​គណៈកម្មាធិការ​អន្តរក្រសួងរៀបចំកិច្ចព្រមព្រៀងនេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​អន្តរក្រសួង​ដើម្បីពិនិត្យផ្លូវច្បាប់​លើកិច្ចព្រមព្រៀងដែលកំពុងអនុវត្ត​ដើម្បីរៀបចំកិច្ចព្រមព្រៀង​ថ្មី​សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​និងខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍កិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ​កិច្ចប្រជុំកាលពីថ្ងៃទី២ ​ខែមករានេះ គឺដើម្បីពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀងដែល​កំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី​សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​ និងខេត្តព្រះសីហនុ៕ អត្ថបទ៖ វ៉ន ដារ៉ា



អត្ថបទដែលទាក់ទង

សម្ដេចធិបតី ណែនាំឱ្យរៀបចំដំឡើងស័ក្តិ និងមេដាយពិសេសជូនវីរយុទ្ធជនការពារទឹក​ដីពីថៃ​ឈ្លានពាន
2026/08/02 11:59:04 am        94
ក្រសួងបរិស្ថាន ស្នើសុំការសហការពីរដ្ឋបាលរាជធានី-ខេត្ត ហាមឃាត់ការនាំចូលសំណល់អាគុយ និង​បរិក្ខារ​អេឡិច​ត្រូនិកប្រើប្រាស់រួច ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថានកម្ពុជា​
2026/08/02 11:43:31 am        131
ធនាគារជាតិនៃកម្ពុជា បដិសេធព័ត៌មានក្លែងក្លាយ ស្តីពី​ការ​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី
2026/08/02 11:20:52 am        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី ណែនាំឱ្យរៀបចំដំឡើងស័ក្តិ និងមេដាយពិសេសជូនវីរយុទ្ធជនការពារទឹក​ដីពីថៃ​ឈ្លានពាន

2026/08/02 11:59:04 am
​ក្រសួងបរិស្ថាន ស្នើសុំការសហការពីរដ្ឋបាលរាជធានី-ខេត្ត ហាមឃាត់ការនាំចូលសំណល់អាគុយ និង​បរិក្ខារ​អេឡិច​ត្រូនិកប្រើប្រាស់រួច ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថានកម្ពុជា​
2026/08/02 11:43:31 am
​ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៤នាក់នៅហ្កាហ្សា ទោះលោក Trump ប្រកាស​ពីការរំសាយអាវុធក៏ដោយ
2026/08/02 11:35:14 am
​ធនាគារជាតិនៃកម្ពុជា បដិសេធព័ត៌មានក្លែងក្លាយ ស្តីពី​ការ​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី
2026/08/02 11:20:52 am
​ជនអន្តោប្រវេសន៍៖ភាពអត់ឃ្លាន និងអរិភាពជំរុញពួកគេឱ្យត្រឡប់មកពីទីក្រុងសេអ៊ូតា ប្រទេសអេស្ប៉ាញទៅកាន់ម៉ារ៉ុកវិញ
2026/08/02 11:01:57 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/01 09:24:53 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm