ភ្នំពេញ៖ ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែមករានេះ បានប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០២៣ នេះទៅ លោកនឹងចំណាយពេលមួយព្រឹក គឺនៅថ្ងៃសៅរ៍ ជារៀងរៀលខែ ដើម្បីជួបសន្ទនា ជាមយយសិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ ដែលចាប់អារម្មណ៍រឿងនយោបាយ និងកិច្ចការអន្តរជាតិ ដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា លើប្រធានបទផ្សេងៗតាមខែនីមួយៗ។
ឯកឧត្ដម ជិន ម៉ាលីន បានថ្លែងថា កម្មវិធីជួបសន្ទនានេះ នឹងចាប់ផ្តើមពីថ្ងៃសៅរ៍សប្តាហ៍ក្រោយនេះទៅ និងធ្វើឡើងជាភាសាអង់គ្លេស។ បងប្អូនដែលចាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមបានដោយសេរី។
លោកបញ្ជាក់ថា៖«ចាប់ពីខែមករា ឆ្នាំ២០២៣នេះទៅ ខ្ញុំនឹងចំណាយពេលមួយព្រឹកនៅថ្ងៃសៅរ៍ រៀងរាល់ខែ ជួបសន្ទនាជាមួយសិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ ដែលចាប់អារម្មណ៍រឿងនយោបាយនិងកិច្ចការអន្តរជាតិ ដើម្បីពិភាក្សាផ្លាស់ប្តូយោបល់គ្នា លើប្រធានបទផ្សេងៗតាមខែនីមួយៗ ដើម្បីជាការឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ Dr. Trond Gilberg អតីតព្រឹទ្ធបុរសសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា»៕អត្ថបទ៖ វ៉ន ដារ៉ា
