
អន្ដរជាតិ៖ នៅថ្ងៃអង្គារនេះ គ្រែក្នុងមន្ទីពេទ្យទីក្រុងសៀងហៃ ពេញដោយអ្នកជំងឺ និងមានការតម្រង់ជួរយ៉ាងវែងនៅក្រៅមន្ទីរពេទ្យ ខណៈដែលអង្គការសុខភាពពិភពលោក(WHO) ជំរុញឲ្យចិនចែករំលែកទិន្នន័យរបស់ខ្លួនលើរលកចុងក្រោយនៃករណីឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសមួយនេះ។
អ្នកជំងឺត្រូវបានគេមើលឃើញសម្រុកទៅផ្នែកសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ Zhongshan ស្ថិតក្នុងទីក្រុងសៀងហៃ ក្នុងនោះ គ្រែមន្ទីរពេទ្យតម្រៀបតាមច្រករបៀងអគារ ហើយការព្យាយបាលតាមសរសៃឈាម(IV) រៀបចំឡើងនៅក្នុងបន្ទប់រង់ចាំ៕
