ឯកឧត្តម កៅ គឹមហួន ត្រូវបានចាត់តាំងឲ្យទៅបំពេញភារកិច្ចថ្មីនៅឥណ្ឌូនេស៊ី

2023/01/04 12:55:03 am        550

​ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៣ មករា ឆ្នាំ២០២៣នេះ បាន​ទទួល​ជួប​ឯកឧត្ត​មបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិឆ្នាំ២០២៣-២០២៧ ដើម្បីសំដែងការគួរសម ពិភាក្សាការងារ និងជម្រាបលាទៅបំពេញភារកិច្ចថ្មីនៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី។

​នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានសម្តែងនូវការអបអរសាទរ ជូនចំពោះឯកឧត្តមបណ្ឌិត ដែល​ត្រូវ​បាន​សម្តេចនាយករដ្ឋមន្ត្រី ផ្តល់នូវទំនុកចិត្តខ្ពស់សម្រាប់ដំណែងជាអគ្គលេខាធិការអាស៊ាន ប្រកបដោយកិត្តិយស ក្នុង​នាម​កម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា នៅក្នុងអាណត្តិ ៥ឆ្នាំ នៃការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​អគ្គលេខា​ធិការ​អាស៊ា​ន ​នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗសំខាន់ៗបន្ថែមទៀត សម្រាប់សសរស្តម្ភទាំង៣ ដើម្បី​ឈានឆ្ពោះ​ទៅរក​ការកសាង​សហគមន៍អាស៊ាន ដែលប្រកបដោយបរិយាប័ន្ន ភាពធន់រឹងមាំ និងចីរភាព ជា​ពិសេស​ក្នុង​ការកសាង​នូវសហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែលបច្ចុប្បន្នយើងទាំងអស់គ្នាកំពុងតែប្រឈមមុខនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និង​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រនយោបាយសាកល។

ជាការឆ្លើយតប ឯកឧត្តម កៅ គឹមហួន បានសម្តែងការអរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីក្រសួង​ពាណិជ្ជ​ក​ម្ម ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានពិភាក្សាការងារប្រកបដោយអត្ថន័យ និងខ្លឹមសារសំខាន់ៗ ជាពិសេសការផ្ដល់អនុសាសន៍ល្អសម្រាប់ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ បន្ថែមពីនេះទៀត ឯកឧត្តម បាន​សំដែង​នូវការអបអរសាទជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ចំពោះការទទួល​បានជោគជ័យ​លើការដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​សេដ្ឋ​កិច្ច​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជានាឆ្នាំ២០២២កន្លងទៅ៕ អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        71
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        64
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm