វិស័យឯកជន ចាត់ទុកបញ្ជរតែមួយជាតិ បានកំពុងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មល្អប្រសើរ

2023/01/04 01:50:05 am        398

ភ្នំពេញ៖ វិស័យឯកជន ចាត់ទុកគម្រោងបញ្ជរតែមួយជាតិរបស់រាជរដ្ឋាភិបាល បានចូលរួមចំណែកដល់វិស័យឯកជន លើការពន្លឿន និងសម្រួលការពាណិជ្ជកម្ម ជាពិសេសការកាត់បន្ថយនូវខ្ទង់ចំណាយ កាត់បន្ថយថ្លៃដើមឲ្យធ្លាក់ទាប នឹងបានផ្តល់នូវទំនុកចិត្តដល់ប្រតិបត្តិការអាជីវកម្មក្នុងវិស័យឯកជន។

​លោកឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី៣ នៃ​គណៈ​កម្មា​ធិការ​ដឹកនាំគម្រោងបញ្ជរតែមួយជាតិ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នេះថា ការអនុវត្តបញ្ជារ​តែមួយ​ជាតិ​របស់​រាជរដ្ឋាភិបាល ពិតជាមានសារៈសំខាន់បំផុត មិនត្រឹមតែវិស័យឯកជនទេ គឺទាំងការគ្រប់គ្រង​អភិបាលកិច្ចវិស័យ​សាធារណៈ ជាក់ស្តែងការអនុវត្តគម្រោងក្នុងដំណាក់កាលទី១ និងទី២ កន្លងមកនេះ គឺបានជួយ​សម្រួល​ដល់​ប្រតិបត្តិនៃវិស័យឯកជនជាច្រើន ពាក់ព័ន្ធការរៀបចំឯកសារ និងការស្នើសុំនាំចេញ-ចូល, គឺជួយ​សម្រួលការងារ​នេះ​បាន​លឿនជាងមុន ជាពិសេសការកាត់បន្ថយនូវខ្ទង់ចំណាយមួយចំនួន និងការកាត់បន្ថយថ្លៃដើមឲ្យធ្លាក់ទាបជាដើម, ដូច្នេះ ការអនុវត្តបញ្ជរតែមួយជាតិ ដោយបានផ្តល់នូវទំនុកចិត្ត និងបានកំពុងចូលរួមលើក​កម្ពស់ដល់​ប្រតិបត្តិការ​ក្នុង​វិស័យឯកជន​។

​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈ​កម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ លើកឡើងថា ជុំវិញការអនុវត្តគម្រោងបញ្ជរតែមួយជាតិ មានវិសាល​ភាព​គ្រប់គ្រងបានយ៉ាងល្អ ក្នុងនោះ ក្រៅពីការជួយសម្រួលដល់វិស័យឯកជន បញ្ជរនេះ​បានជួយ​លើកកម្ពស់​ប្រសិទ្ធ​ភាព និងសក្តិសិទ្ធភាព នៃការសម្រួលផ្នែកពាណិជ្ជកម្ម ដោយរាប់បញ្ជូលទាំងការបញ្ចេញទំនិញពីគយ និងរដ្ឋាករ​កម្ពុជា ដែលការងារទាំងអស់នេះ គឺជាប្រសិទ្ធភាពនៃការគ្រប់គ្រង រួមជាមួយការប្រមូលចំណូលផងដែរ ជាពិសេស​ជាង​នេះទៀត ការអនុវត្តប្រព័ន្ធនេះ គឺជាការពង្រឹងនូវអភិបាលកិច្ច ការបង្កើននូវតម្លាភាពការងារ ការកាត់​បន្ថយ​នូវ​លិខិត​ស្នាមផ្សេងៗ និងកាត់បន្ថយនូវពេលវេលា និងប្រាក់កាសជាដើម។

សូមបញ្ជាក់ថា៖ គម្រោងបញ្ជារតែមួយជាតិដំណាក់កាលទី៣ ត្រូវបានពន្យារពេលវេលាមកអនុវត្តក្នុងឆ្នាំ ២០២២ ដោយ​សារការរីករាលដាលជំងឺកូវីដ១៩ ដោយបានប្រកាសដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ ២០២៣ នេះ ដោយ​គម្រោងនេះ សម្រេចធ្វើវិភាជថវិការបស់រាជរដ្ឋាភិបាល ក្នុងនោះ មានក្រសួង-ស្ថាប័នចំនួន ១០ ត្រូវអនុវត្តបន្តរួមមាន៖ ក្រសួង​មហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គឺគណៈកម្មការគ្រប់​ត្រងល្បែង​ពាណិជ្ជកម្ម​កម្ពុជា), អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល, ក្រសួងរ៉ែ និងថាមពល, ក្រសួងវប្បធម៌ និង​វិ​ចិត្រសិល្បៈ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងបរិស្ថាន, ធនាគារជាតិនៃកម្ពុជា, និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (អគ្គនាយកដ្ឋានផ្សេងបន្ថែម)៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm