
អន្ដរជាតិ៖ នៅថ្ងៃអង្គារនេះប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានបញ្ជាក់ឡើងវិញពីការសន្យាអំឡុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់លោក ក្នុងការបង្កើនទំនាក់ទំនងប្រទេសរបស់លោកជាមួយចិន មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃទៅកាន់ទីក្រុងប៉េកាំង។ ថ្លែងទៅកាន់សមាជិកគណៈរដ្ឋមន្រ្តីរបស់លោកមុនឡើងជើងហោះហើរ លោក Marcos និយាយថា លោកទន្ទឹងរង់ចាំជំនួបទល់មុខជាលើកទី ២របស់លោកជាមួយប្រធានាធិបតីចិនលោក Xi Jinping ហើយបញ្ហារវាងប្រទេសពួកយើងទាំង២ គឺជាបញ្ហាដែលមិនមែនជារបស់ រវាងប្រទេសមិត្ត២ ដូចជាហ្វីលីពីន និងចិន៕