ខេត្តកណ្ដាល​បន្ដ​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់ និង​ប៉េតង់ ដើម្បី​អបអរ​ទិវា​ជ័យជម្នះ ៧​មករា ខួប​លើក​ទី​៤៤

2023/01/04 05:17:18 pm        56

​កណ្ដាល៖ ការិយាល័យ​អប់រំ​កាយ និង​កីឡានៃ​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាល បានប្រកាស​នឹង​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់ និង​ប៉េតង់​ដណ្ដើម​ពានរង្វាន់ ៧​មករា ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣)។

​លោក ពៅ វណ្ណា ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡាបាន​ថ្លែង​ក្នុង​កិច្ចប្រជុំកាលពី​ថ្ងៃទី​០៣ ខែមករា​ថា ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះនឹង​ចាប់ផ្ដើម​ការប្រកួត​ជា​ផ្លូវការពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២៣ លើ ២​ប្រភេទ​កីឡា រួមមាន​កីឡាបាល់ទាត់​មាន ១៤​ក្រុម​ចូលរួម និង​កីឡា​ប៉េតង់មាន​ក្រុមយុវជន យុវតី និង​ក្រុម​វ័យចាស់​ចូលរួម​សរុប ២៨​ក្រុម។​ ​លោក​បន្ដថា នេះ​គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដែល​ការិយាល័យ​ជំនាញនៃ​ខេត្តកណ្ដាល​តែងតែ​រៀបចំឡើង ដើម្បី​រំ​លឹ​ក​គុណ និង​ការចងចាំ​សម្រាប់​ប្រជាពលរដ្ឋ និង​យុវជន ពិសេស​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រគឺ​ថ្ងៃ​ជ័យជម្នះ ៧​មករា ដែលជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា និង​នាំមក​នូវ​សន្ដិភាព ទើប​ធ្វើ​ឲ្យ​យុវជន មានឱកាស​ជួបជុំគ្នា​លេង​កីឡាដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព​ដូច​បច្ចុប្បន្ន។​

​លោក ពៅ វណ្ណា បន្ថែមថា ក្រៅពី​ការប្រកួត​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា ការប្រកួត​នេះក៏​ជា​ឱកាស​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​មាន​សមត្ថភាព និង​ទេពកោសល្យ​ល្អសម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ ក៏ដូចជា​ជំរុញ​យុវជន និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឲ្យ​លេង​កីឡា ស្របតាម​យុទ្ធនាការ​ជាតិដែល​ដាក់ចេញ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ «​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​មុខ​» ​ដើម្បី​គាំទ្រ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm