ក្រុម​ជម្រើស​ជាតិ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ធ្វើ​ស្វ័យ​ហ្វឹកហាត់​ក្នុង​ដំណាក់​កាល​បិទ​ខ្ទប់​

2021/04/27 09:59:58 am        117

​បាល់ទាត់៖ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​បើក​កិច្ចប្រជុំ​តាម Online មួយដើម្បី​ជំរុញ​ការ​ធ្វើ​ស្វ័យ​ហ្វឹកហាត់ ​របស់​ក្រុម​ជម្រើស​ជាតិ​គ្រប់​ប្រភេទ​កីឡាក្នុង​ដំណាក់​កាល​បិទ​ខ្ទប់ ក៏ដូចជា​ការ​រីក​រាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម​នា​ចុង​ឆ្នាំ​២០២១។

​កិច្ចប្រជុំ​នេះដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC និង​ជា​អគ្គលេខាធិការ NOCC ដោយមាន​ការ​កោះ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សហព័ន្ធ​កីឡា​ជាតិ និង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​គ្រប់​ប្រភេទ​កីឡា ក្នុង​នោះ​ក៏​មាន​ការចូលរួម​ពី​ឯកឧត្តម អ៊ុក សិទ្ធ​ជាតិ អគ្គនាយកនៃ​អគ្គដ្ឋាន​កីឡដ្ឋាន និង​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដើម្បី​ជជែក​លើ​ប្រធានបទ​ដ៏​សំខាន់​នេះ​ផងដែរ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះផ្ដោតលើ​ប្រធានបទ ៣​សំខាន់ ទី​១-​រំ​ឮ​ក​ឡើងវិញ​នូវ​ផែនការ​ស៊ី​ហ្គេម ទី​២-​ផែនការ​ប្រកួត​កីឡា​អូឡាំពិកនៅ​ប្រទេស​ជប៉ុន និង​ទី​៣-​ការធ្វើ​ស្វ័យ​ហ្វឹកហាត់ ឬ​ការហ្វឹកហាត់​តាម Online ដែល​គ្រប់​សហព័ន្ធ​កីឡា​ជាតិត្រូវអនុវត្ត​ដោយ​យកចិត្តទុកដាក់​បំផុត បន្ទាប់ពី​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​សម្រួច​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ត្រៀម​ស៊ី​ហ្គេម និង​កីឡា​អូឡាំពិក​ផងដែរ។​ ​ឆ្លៀតឱកាសនៃ​កិច្ចប្រជុំ​នោះ ឯកឧត្តម វ៉ា​ត់ ចំរើន ក៏បាន​ពាំនាំ​នូវ​ពាក្យពេចន៍​ផ្ដាំផ្ញើ​របស់​ឯកឧត្ដម​រដ្ឋ​មន្ដ្រី ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ CAMSOC និង​ជា​ប្រធាន NOCC ដោយ​អំពាវនាវ​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ទាំងអស់ត្រូវ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន ការពារ និង​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល​ឲ្យ​បាន​ដាច់ខាត អំឡុង​ពេល​ហ្វឹកហាត់​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ និង​ការ​ពង្រឹង​សមត្ថភាព​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា​ក្នុង​ឆ្នាំ​២០២១។​

​គួរ​បញ្ជាក់​ថា ចំពោះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយគឺ​គ្រោង​ចាប់ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​ម្ចាស់ផ្ទះ​វៀតណាមបានសម្រេច​ដាក់​កីឡា ៤០​ប្រភេទ​ឲ្យ​ធ្វើការ​ប្រកួតប្រជែង ក្នុង​នោះ​កម្ពុជា​បាន​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក ៣២​ប្រភេទ​កីឡា​ទៅ​ចូលរួម​ប្រកួត​ផង​ដែរ។ រីឯ​ការប្រកួត​កី​ឡាំ​អូឡាំពិកនៅ​ប្រទេស​ជប៉ុន​វិញ កម្ពុជា​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក ៤​ប្រភេទ​ចូលរួម ក្នុង​នោះ​កីឡាអត្តពលកម្ម និង​ហែល​ទឹក​បាន​ទទួល​សិទ្ធ​ចូលរួម​ដោយ​ស្វ័យប្រវត្តិ ខណៈ​កីឡា​គុន​ដាវ និង​តេ​ក្វាន់​ដូ​ត្រូវ​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ជា​មុន​សិន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm